ក្រុមហ៊ុន CCCC បង្ហាញការប្តេជ្ញាចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាឱ្យកាន់តែ​រីក​ចម្រើន​បន្ថែមទៀត

2025/04/05 01:20:55 am        107

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chen Zhong អនុប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងជំនួបនេះ, លោក Chen Zhong បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា​ នៅតែផ្តោតអាទិភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលនេះជាការបង្កើតបរិយាកាសដ៏ល្អសម្រាប់វិនិយោគក្នុងវិស័យនេះ​ នៅកម្ពុជា។ ទន្ទឹមនេះ, លោកអនុប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន CCCC នៅកម្ពុជា និងបានជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពរបស់ក្រុមហ៊ុនដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ដឹកជញ្ជូន និង ភស្តុភារកម្ម។ 

លោកអនុប្រធាន​ក្រុម​ហ៊ុន​ បានបន្ថែមថា ក្រុមហ៊ុន CRBC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC បានធ្វើប្រតិបត្តិការនៅកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំ ដោយបានបង្កើតការងារជាង ៣០,០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា, បានកសាងផ្លូវប្រវែងជាង ២,០០០ គីឡូម៉ែត្រ និងបានចូលរួមចំណែកក្នុងកិច្ចការសង្គម ដូចជា​៖ ការសាងសង់សាលារៀន និងផ្លូវជនបទ ជាដើម។ លោកអនុប្រធាន​ក្រុម​ហ៊ុន​ ក៏បានគោរពជម្រាបជូន​ អំពីកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និង ប្តេជ្ញាចូលរួម​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅកម្ពុជា​ឱ្យកាន់តែ​រីកចម្រើន​ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន​ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។ 

ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃកិច្ចសហការដ៏ល្អរវាងក្រុមហ៊ុន និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុនក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ​នៅកម្ពុជា។ សម្តេចបវរធិបតី បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងការដាក់ចេញនូវយន្តការ ក៏ដូចជាផែនការ​ចំបាច់នានា​របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា​ ដែលមានសារៈសំខាន់ និងមានសក្តានុពលខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ​។ សម្តេច​បវរ​ធិបតីក៏​បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហការល្អ​ និង​ កាន់តែជិតស្និទ្ធ ជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​ ក្នុងការជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា​។

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm