រដ្ឋមន្ត្រីការបរទេស៖ ទួរគីមិនចង់ប្រឈមមុខជាមួយអ៊ីស្រាអែលនៅស៊ីរីទេ

2025/04/05 03:28:44 am        128


រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan នៅថ្ងៃសុក្រ (ទី៤ ខែមេសា) នេះ បានប្រាប់សារព័ត៌មាន Reuters ថា ប្រទេសទួរគីមិនចង់ប្រឈមមុខជាមួយអ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរីនោះទេ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលម្តងហើយម្តងទៀតលើទីតាំងយោធា នៅទីនោះ បានធ្វើឲ្យខូចដល់លទ្ធភាពរបស់រដ្ឋាភិបាលថ្មី ក្នុងការទប់ស្កាត់ការគំរាមកំហែងនានា។

នៅក្នុងបទសម្ភាសន៍មួយនៅខាងក្រៅកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូ (NATO) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Fidan បាននិយាយថា សកម្មភាពរបស់អ៊ីស្រាអែល នៅស៊ីរី ដែលរដ្ឋបាលរបស់ប្រធានាធិបតី លោក Ahmed al-Sharaa គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទួរគីនោះ កំពុងបើកផ្លូវឲ្យមានអស្ថិរភាព ក្នុងតំបន់នាពេលអនាគត។

លោកបានបន្ថែមថា ប្រសិនបើរដ្ឋបាលថ្មី នៅក្នុងទីក្រុងដាម៉ាស ចង់មាន «កិច្ចព្រមព្រៀងណាមួយ» ជាមួយអ៊ីស្រាអែល ដូចមានជាមួយទួរគី ដែលអ្នកជិតខាងរបស់ស៊ីរី នោះគឺជាកិច្ចការរបស់ពួកគេផ្ទាល់។

ទួរគី ដែលជាប្រទេសសមាជិកអង្គការណាតូ បានរិះគន់អ៊ីស្រាអែលយ់ាងខ្លាំងក្លា ចំពោះការវាយប្រហារលើតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០២៣ ដោយលើកឡើងថា ការវាយប្រហារទាំងនោះ ស្មើនឹងការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ ចំពោះប្រជាជនប៉ាឡេស្ទីន ហើយបានដាក់ពាក្យចូលរួមប្ដឹងទៅតុលាការពិភពលោកប្រឆាំងនឹងអ៊ីស្រាអែល ស្របពេលបញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងអស់។ អ៊ីស្រាអែលបដិសេធការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នោះ។

ជម្លោះ រវាងមហាអំណាច ក្នុងតំបន់ បានរាលដាលចូលទៅក្នុងប្រទេសស៊ីរី ដោយកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារស៊ីរីជាច្រើនសប្តាហ៍ ចាប់តាំងពីរដ្ឋបាលថ្មី បានកាន់កាប់ទីក្រុងដាម៉ាស។ ទួរគីបានហៅការវាយប្រហាររបស់អ៊ីស្រាអែលថា ជារំលោភទន្ទ្រានដែនដីស៊ីរី ខណៈដែលអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យមានកងកម្លាំងអរិភាពណាមួយ នៅក្នុងប្រទេសស៊ីរីឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm