មេបញ្ជាការរុស្ស៊ី៖ ស្ថានការណ៍ នៅ Belgorod ស្ថិតក្រោមការគ្រប់គ្រង ខណៈការប្រយុទ្ធបន្តមាន នៅ Kursk

2025/04/05 03:39:55 am        227


មេបញ្ជាការរុស្ស៊ី លោក Apti Alaudinov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ដែលបាននិយាយនៅថ្ងៃសុក្រ (ទី៤ ខែមេសា) នេះថា ស្ថានការណ៍ នៅក្នុងតំបន់ Belgorod របស់រុស្ស៊ី «ស្ថិតនៅក្រោមការគ្រប់គ្រង» បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានព្យាយាមឆ្លងព្រំដែន កាលពី ២សប្តាហ៍មុន ។

ដូចកាលកងកម្លាំងអ៊ុយក្រែន កំពុងប្រយុទ្ធដើម្បីបន្តកាន់កាប់ផ្នែកដ៏តូចនៃតំបន់ Kursk របស់រុស្ស៊ី ដែលពួកគេបានដណ្ដើមបានកាលពីឆ្នាំមុន ពួកគេបានព្យាយាមរៀបចំការលុកលុយដែលមានអ្នកដឹងតិចតួចចូលទៅក្នុងតំបន់ជាប់គ្នានោះ គឺ Belgorod។ នេះបើយោងតាមអ្នកសរសេរប្លុកយោធារុស្ស៊ី។

លោក Alaudinov មេបញ្ជាការកងកម្លាំងពិសេស Akhmat របស់តំបន់ Chechnya បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា កងកម្លាំងរបស់ទីក្រុងមូស្គូកំពុង «បោសសម្អាតតំបន់» ដែលមានកងទ័ពអ៊ុយក្រែន នៅ Belgorod។

សារព័ត៌មាន RIA បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖ «ដោយទូទៅ ស្ថានភាពរបស់យើង គឺល្អប្រសើរ។ សត្រូវបានបន្តបញ្ជូនកងកម្លាំងចូលបន្ថែម បើទោះជាពួកគេទទួលរងនូវការបាត់បង់យ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលបានលទ្ធផលក៏ដោយ»។

យ៉ាងណាក្ដី ពាក់ព័ន្ធនឹងរបាយការណ៍របស់លោក Alaudinov នេះ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានដោយឯករាជ្យឡើយ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm