ប្រមុខការពារជាតិកម្ពុជាអះអាងថាមជ្ឈមណ្ឌលទំនើបកម្មសមុទ្ររាមគឺជាកន្លែងពង្រឹងសមត្ថភាពកងទ័ពជើងទឹកកាន់តែខ្លាំងបន្ថែមទៀតទាំងវិជ្ជាជីវៈនិងយុទ្ធោបករណ៍

2025/04/05 05:14:29 pm        266

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ថ្លែង​អះអាង​ថា មជ្ឈមណ្ឌល​ទំនើបកម្ម​សមុទ្រ​រាម​គឺ​ជា​កន្លែង​បង្កើន​សមត្ថភាព​របស់​កង​ទ័ព​ជើង​ទឹក​ឲ្យ​កាន់​តែ​ខ្លាំង​ក្លាបន្ថែម​ទៀតទាំងវិជ្ជាជីវៈ គ្រឿងបំពាក់បញ្ចេកទេស និងយុទ្ធោបករណ៍ ស្រប​ទៅតា​ម​នៃ​ការ​កែទម្រង់ដល់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និង​មជ្ឈ​មណ្ឌល​ភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិន នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥​នេះ​ក្រោម​អធិបតី​ភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលស្ថិតនៅភូមិអុង សង្កាត់​រាម ​ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា មជ្ឈម​ណ្ឌល​ទំនើប​កម្ម​សមុទ្រ​រាម គឺជាមរតកប្រវត្តិសាស្រ្តនៃការពង្រឹង និងការពង្រីកទំនាក់ទំនងជាប្រពៃណី រវា​ង​រាជ​រដ្ឋាភិបាល និងកងទ័ពប្រទេសកម្ពុជា និងចិន បន្តពីប្រពៃណីដែ​ល​ធ្លាប់​បាន​ឆ្លង​កាត់​ជា​ប្រវត្តិ​សាស្រ្ត​ដ៏​យូរលង់ និងកាន់តែមានភាពកក់ក្តៅជឿជាក់រឹងមាំ ជាពិសេស​នៅ​ក្នុង​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧​ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​បន្ត​ប្តេជ្ញា​ចិត្ត​ការពារ​នូវ​សមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់មុន បានបន្សល់ទុកឲ្យរឹងមាំស្ថិតស្ថេរ និង​បន្ត​អភិវឌ្ឍន៍​កាន់​តែ​រីក​ចម្រើន​បន្ថែមទៀត។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ការកសាងនូវមជ្ឈមណ្ឌលភស្តុភារ និង​ហ្វឹក​ហ្វឺន​រួមគ្នារវាងកម្ពុជា និងចិននេះ ឬហៅថាផែរាម ហើយត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ពេល​នេះ ​«គឺបានប្រព្រឹត្តទៅស្របតាមគោលដៅនៃការ ពង្រឹងសមត្ថភាពកងទ័ពជើងទឹក ដែល​ជា​ជ្រុង​អាទិភាពមួយនៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល សៀវ​ភៅ​ការពារជាតិ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជវៈដល់កងទ័ពជើងទឹក បន្ត​ធា​នា​កិ​ច្ចការពារ ប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និង​សុវត្ថិភាពជូនប្រជាជន»។

ទន្ទឹមនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងផងដែរថា ដើម្បីជា​មូល​ដ្ឋាន​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព បំពេញតួនាទីភារកិច្ចរបស់កងទ័ពជើងទឹកឲ្យមានការអភិវឌ្ឍ ទាំងវិជ្ជាជីវៈ​គ្រឿង​បំពាក់ ឧបករណ៍បម្រើបច្ចេកទេស យុទ្ធោបករណ៍ សំដៅឈាន​ទៅ​ធ្វើទំនើប​កម្ម​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ឲ្យឆ្លើយតបនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍យោធា​ក្នុង​តំបន់​ក្រសួង​ការ​ពារជាតិកម្ពុជា ស្នើសុំភាគីចិន បន្តគាំទ្រ និងជួយឧបត្ថម្ភដល់កងទ័ពជើងទឹកកម្ពុជា ជា​ពិសេស​ការ​បណ្តុះបណ្តាល និងបំបន់ធនធានមនុស្សលើផ្នែកគ្រឿងបំពាក់ជំនាញ ដែល​កំពុង​មាន​នៅ​ក្នុង​មូល​ដ្ឋាន​សមុទ្ររាម និងសុំអ្នកជំនាញបច្ចេកទេស ដែលមានបទពិសោធន៍​ខ្ពស់​មក​ធ្វើ​ការ​ហ្វឹក​ហ្វឺន​លើ​ការជួសជុល ផលិត និងថែទាំនាវា ឬបញ្ជូនខាងកម្ពុជាទៅហ្វឹកហ្វឺនបំប៉នលើការ​ជួស​ជុល ផលិត និងការថែទាំនាវនៅតាមបណ្តារោងចក្រ សហគ្រាស់នៅប្រទេសចិន។

ក្នុង​ពិធីសម្ពោធនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហាក៏បានលើកឡើងផងដែរថា កន្លង​មក​ទោះ​បី​ជា​មាន​ការចោទប្រកាន់ឥតឈប់ឈរមកលើសិទ្ធិ និងអធិបតេយ្យរបស់កម្ពុជាក៏ដោយ ប៉ុន្តែក​ម្ពុជា​នៅ​តែ​ប្រកាន់យកការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន បានយ៉ាងខ្ជាប់ខ្ជួន និងសូម​គូស​បញ្ជាក់​ជា​ថ្មីឡើ​ងវិញថា កម្ពុជាមានគោលជំហររឹងមាំក្នុងការគោរពសិទ្ធិ និងផលប្រយោជ​ន៍​អ្នក​ដទៃ ​និង«គ្មានមហិច្ឆតាបង្កការគំរាមកំហែងដល់ប្រទេស ឬតំបន់ណាមួយនោះឡើយ»។

នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងទៀតថា បន្ទាប់​ពី​បញ្ចប់ដំណើរការ ធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម កម្ពុជានឹងមាន​សមត្ថភាព​កើន​ឡើង​មួយ​កម្រិត​ទៀត ក្នុងការគ្រប់គ្រងសភាពការណ៍ក្នុងដែន សមុទ្រកម្ពុជា ដើម្បីបង្ការ ការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងឧបទ្ទវហេតុនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និង​ឱកាស​ឱ្យ​កាន់​តែ​ទូលំទូលាយ​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​ជា​មួយ​ដៃ​គូ​រ​អន្តរ​ជាតិ នៅក្នុងក្របខណ្ឌតំបន់ ស្របតាមគោលនយោបាយជាតិ និងយុទ្ធសាស្រ្តជា​តិ​ស្តីពី​សន្តិសុខ​លំហសមុទ្ររបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm