រាជ​រដ្ឋាភិបាល​ ចាត់​តាំង​ក្រុម​ការងារ​រៀប​ចំ​បុណ្យ​ព្រះ​សព​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធ ដែល​នឹង​ដឹក​មក​មាតុ​ភូមិ​នៅ​ចុង​សប្ដាហ៍​នេះ

2021/12/03 01:03:51 am        357

ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន បាន​ចាត់​គណៈកម្មការ​បុណ្យ​ព្រះ​សព​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ខណៈ​សព​របស់​ទ្រង់​នឹង​ត្រូវ​ដឹក​តាម​យន្ត​ហោះ​ពិសេស​ពី​ប្រទេស​បារាំង​មក​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ។

ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ថ្ងៃ​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​​ចាត់​តាំង​គណៈ​កម្មការ​មួយ សម្រាប់​រៀបចំ​បុណ្យ​​ព្រះ​សព​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ដែល​គណៈកម្មការ​នេះ​មាន​សមាសភាព​រហូត​ដល់ ២៨​រូប និង​ដឹកនាំ​ដោយ​សម្ដេច​ចៅហ្វា​វាំង គង់ សំអុល។

មន្ត្រី​នាំ​ពាក្យ​​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​ប្រាប់​ BTV នៅ​ថ្ងៃ​នេះ​ថា​ ព្រះ​សព​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ នឹង​ត្រូវ​ដឹក​មក​ដល់​កម្ពុជា​នៅ​ម៉ោង ១១​ព្រឹក ថ្ងៃ​ទី​០៥ ខែ​ធ្នូ​នេះ។

បើ​តាម​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះ​សព​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ នឹង​ត្រូវ​តម្កល់​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​សាសនា​នៅ​លំនៅដ្ឋាន​មួយ​កន្លែង​ស្ថិត​នៅ​ផ្លូវ​សម្ដេច​ប៉ាន ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ។

សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ដែល​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​ព្រះ​ប្រធាន​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ បាន​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​កន្លង​មក​នេះ ក្នុង​ព្រះ​ជន្ម​ ៧៧​វស្សា។

សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ គឺ​ជា​នាយករដ្ឋ​មន្ត្រី​១​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៧ ហើយ​បន្ទាប់​មក​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា​នៅ​ចន្លោះ​ឆ្នាំ​១៩៩៨ រហូត​ដល់​ឆ្នាំ​២០០៦៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm