វិបត្តិមនុស្សធម៌ថ្មី នឹងកើតឡើង នៅអាហ្វហ្គានីស្ថាន ខណៈប៉ាគីស្ថាន បង្ខំជនភៀសខ្លួនឲ្យត្រឡប់ទៅវិញ

2025/04/05 11:11:39 pm        73

ក្រុមផ្តល់ជំនួយ បានព្រមានថា ផែនការរបស់ប្រទេសប៉ាគីស្ថាន ក្នុងការបណ្តេញជនភៀសខ្លួនអាហ្វហ្គានីស្ថានភាគច្រើន នៅឆ្នាំនេះ នឹងបង្កឲ្យមានវិបត្តិមនុស្សធម៌ថ្មី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសារការផ្តល់មូលនិធិពីបរទេស ត្រូវបានកាត់បន្ថយ ហើយហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់មិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ជនភៀសខ្លួនត្រឡប់មកវិញនោះ។

ប្រទេសប៉ាគីស្ថាន គឺជាជម្រករបស់ជនជាតិអាហ្វហ្គានីស្ថានប្រហែល ៣លាននាក់ ដែលភាគច្រើនបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ក្នុងអំឡុងពេលសង្រ្គាមជាច្រើនទសវត្សរ៍។ ចំនួននេះ រាប់បញ្ចូលទាំងជនជាតិអាហ្វហ្គានីស្ថាន ដែលកើតនៅក្នុងប្រទេសប៉ាគីស្ថាន ក៏ដូចជាអ្នកដែលស្វែងរកទីជំរក បន្ទាប់ពីក្រុមតាលីបង់បានត្រឡប់មកកាន់អំណាច នៅក្នុងឆ្នាំ ២០២១។

ពួកគេ គឺជាក្រុមចម្បងដែលប្រឈមនឹងការនិរទេស ក្រោមការបង្រ្កាបទូទាំងប្រទេសរបស់រដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីបង្ខំជនបរទេសដែលរស់នៅក្នុងប្រទេសនេះ ដោយខុសច្បាប់។ ការជំរុញនេះ ក៏រួមបញ្ចូលទាំងអ្នកកាន់ប័ណ្ណសញ្ជាតិអាហ្វហ្គានីស្ថានផងដែរ ដែលត្រូវបានផ្តល់ពេលវេលាកំណត់ ដើម្បីចាកចេញត្រឹមថ្ងៃទី ៣១ ខែមីនា។ អាជ្ញាធរប៉ាគីស្ថាន បានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេមិនបានពន្យារពេលកំណត់នោះទេ។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ មនុស្ស ៨00.000 នាក់ ដែលមានប័ណ្ណសញ្ជាតិអាហ្វហ្គានីស្ថាន និង អាហ្វហ្គានីស្ថានគ្មានឯកសារចំនួន ១ លាននាក់ បច្ចុប្បន្ន ត្រូវបានកំណត់ថា នឹងត្រូវបណ្តេញចេញ។ ចាប់តាំងពីការចាប់ផ្តើមនៃការបង្រ្កាបនៅឆ្នាំ ២០២៣ ជនជាតិអាហ្វហ្គានីស្ថានជាង ៨៤៣.000 នាក់ បានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm