វិទ្យាស្ថានខ្មែរជំនាន់ថ្មី បង្រៀនឱ្យនិស្សិត ចេះលេងល្បែងប្រជាប្រិយ និងចេះសាមគ្គីគ្នា ដោយសារយើងមានសន្ដិភាព

2025/04/05 11:26:37 pm        161

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០១៥នេះ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត ដឹកនាំដោយឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរួមគ្នារៀបចំសង្ក្រាន្ត ដើម្បីឱ្យសិស្សនិស្សិតចេះលេងល្បែងប្រជា ប្រិយ និងចេះសាមគ្គីគ្នា ដោយសារប្រទេសយើងមានសន្តិភាព។

នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា គោលបំណង​នៃ ការរៀបចំ​សង្ក្រាន្ត​នេះឡើង គឺដោយសារប្រទេសជាតិមានសុខសន្ដិភាព​ពេញលេញ ទើប​បាន​ផ្ដល់​ឱកាសឱ្យប្រជាពលរដ្ឋ ​ក៏ដូចជា​មជ្ឈដ្ឋាន​ទូទៅ នៅក្នុងប្រទេសកម្ពុជា រៀបចំសង្ក្រាន្តនេះឡើង ដើម្បី​អភិរក្សវប្បធម៌ប្រពៃណីទំនៀមទំលាប់ខ្មែរ ដែលបុព្វបុរសដូនតាយើងបានបន្សល់ទុកតរៀងទៅ ។

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានបន្តទៀតថា វិទ្យាស្ថានខ្មែរជំនាន់ថ្មីរៀបចំសង្ក្រាន្តនេះ ក៏បាន​បង្ហាញ​ពីភាព​រួបរួម​សាមគ្គីគ្នា​ រវាងសាស្ដ្រាចារ្យបុគ្គលិក ​លោកគ្រូអ្នកគ្រូ និស្សិត ព្រមទាំង​សហភាព​សហព័ន្ធយុវជនកម្ពុជា ,ក្លឹប​យុវជនកាកបាទក្រហមកម្ពុជា និង​សមាគមគ្រឹះស្ថានឧត្ដម​សិក្សា​បច្ចេកទេស ​និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈឯកជន ​គឺដើម្បីឱ្យ​សិស្សានុសិស្ស​បានស្គាល់ និងចេះលេងល្បែងប្រជាប្រិយ ដូចជា លេងល្បែងទាញព្រ័ត្រ ដណ្តើមស្លឹកឈើ វាយក្អម ចោលឈូង លាក់កន្លែង រួមនឹងល្បែងប្រជាប្រិយផ្សេងៗទៀត ។

ចំណែកនិស្សិត២រូប បានលើកឡើងស្រដៀងគ្នាថា ការរៀបចំឱ្យមានសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយនេះ គឺដើម្បី​ឱ្យសិស្សានុសិស្សបានស្គាល់ និងចេះលេងល្បែងប្រជាប្រិយ ក្រៅពីនេះ ដើម្បីឱ្យ​សិស្សានុសិស្ស ចេះមានទំនាក់ទំនងសាមគ្គីគ្នាល្អនឹងល្អ ​ពិសេសបានយល់ដឹងពីតម្លៃសន្តិភាព ទើបនិស្សិតទំាងអស់មានភាពសប្បាយរីករាយ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ វិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រង បុគ្គលិក រួមទាំងលោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត តែងតែជួបជុំគ្នា និមន្ដព្រះសង្ឃ បង្សុកូល ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm