
ភ្នំពេញ៖ សរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរថា ខ្ញុំ និង ឯកឧត្តម តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ តាមប្រព័ន្ធវីដេអូនៅព្រឹកនេះ។ ខ្ញុំពិតជារីករាយជាមួយនឹងលទ្ធផលនៃកិច្ចប្រជុំនេះ ដោយមានការពិភាក្សាយ៉ាងផុសផុល និងបានចុះហត្ថលេខាលើអ នុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ យើងក៏ទន្ទឹងរង់ចាំខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីននៅឆ្នាំក្រោយផងដែរ៕ ដោយ៖ គង់ ឌិន

