នាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី ស្នើ​បារាំង​ឱ្យ​ជួយ​រៀបចំ​សាលា​(PKO)​ឱ្យ​ក្លាយ​ជា​សាលា​គំរូ​ថ្នាក់​តំបន់​

2021/12/03 02:35:39 am        555

ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ស្នើ​បារាំង ឱ្យ​បន្ត​សហការ​រៀបចំ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ (PKO) នៅ​ខេត្ត​កំពង់ស្ពឺ ឱ្យ​ក្លាយ​ជា​សាលា​ហ្វឹកហ្វឺន​គំរូ​ថ្នាក់​តំបន់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី នៅថ្ងៃនេះ ក្នុងជំនួប​ជាមួយ​លោកជំទាវ Magdalena BIOGET អនុប្រធាន​បេសកកម្ម​បារាំង ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​ជុំវិញ​ពិភពលោក បាន​បញ្ជាក់ថា បា​រាំងជា​ប្រទេសមួយ ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​សកម្ម​ជាមួយ​កម្ពុជា ហើយ​ចាប់តាំងពី​កម្ពុជា​បាន​បង្កើតឡើង​នូវ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​មក សាធារណរដ្ឋ​បារាំង បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​បណ្តុះបណ្តាល​នូវ​រាល់​ជំនាញ ព្រមទាំង​ផ្តល់នូវ​គ្រឿង​ឧបករណ៍ សម្ភារៈ​ជា​បន្តបន្ទាប់​ដល់​កងយោធពល​ខេមរភូមិន្ទ សម្រាប់​ចូលរួម​ប្រកប ដោយ​ប្រសិទ្ធភាព ក្នុង​បេសកកម្ម​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា កន្លងទៅកម្ពុជា បាន​បញ្ជូន​កងកម្លាំង​យោធា​មួក​ខៀវ​ក​ម្ព​ជា ទៅ​បំ ពេញ​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ចំនួន​ប្រាំបួន ហើយ​បច្ចុប្បន្ននេះ កម្លាំង​កម្ពុជា​បាន​នឹង​កំពុង​បន្ត​បេសកកម្ម​លើ​ប្រទេស​ចំនួន​ប្រាំ ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​

​ផ្អែកលើ​ការឆ្លងកាត់​បទពិសោធ​ន៍​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ នាយ​ឧ​ត្ត​ម​សេនីយ សែម សុវណ្ណនី បាន​បញ្ជាក់ថា កន្លងមក កម្ពុជា ក៏​ធ្លាប់​បានផ្តល់​ការហ្វឹកហ្វឺន​គ្រូ​បង្គោល​សកម្មភាព​បោសសម្អាត​មីន​ថ្នាក់​តំបន់​អាស៊ាន សម្រាប់​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ចំនួន​៣​លើក​រួចហើយ ដែលមាន​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ក្រៅ​តំបន់​មួយចំនួនទៀត បាន​ចូលរួម ហើយ​នៅពេលនេះ ត្រូវបាន​អាក់ខាន​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។​

​លោកជំទាវ Magdalena BIOGET បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង រវាង​ប្រទេស​កម្ពុជា បារាំង ហើយ​លោកជំទាវ ក៏បាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការងារ​ហ្វឹកហ្វឺន​ជាមួយ​ភាគី​កម្ពុជា​បន្តទៀត​។​

​ចាប់តាំងពី​ឆ្នាំ​២០០៩ រហូតមកដល់​បច្ចុប្បន្ន ក្រសួងការពារជាតិ​ប្រទេស​បារាំង បានផ្តល់​ការគាំទ្រ នាំ​គ្រូ​យោធា​ចា​រ្យ​បារាំង មក​ហ្វឹកហ្វឺន​ជំនាញ​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ដល់​ទ័ព​មួក​ខៀវ​កម្ពុ​ជាមុន​ចេញ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ បាន​ចំនួន​៦៦​វគ្គ ស្នើ​នឹង​សិក្ខាកាម​ជិត​១៧០០​នាក់ លើ​ជំនាញ​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ កម្ទេច​គ្រឿងផ្ទុះ​កែច្នៃ វគ្គ​នាយទាហាន​សេនាធិការ សង្កេតការណ៍​យោធា ជំនាញ​អាវុធហត្ថ សង្គ្រោះ​បឋម ដឹកជញ្ជូន​គ្រឿងផ្ទុះ និង​បំប៉ន​ជំនាញ​ភាសា​បារាំង​ជាដើម​៕ ​អត្ថបទ​៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm