ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ ហើយផ្តាំផ្ញើដល់និស្សិត និងយុវជន ដកស្រង់បទពិសោធន៍ទាញយកជាមេរៀនជីវិត ឆ្ពោះទៅចាប់យកអនាគតដ៏ជោគជ័យមួយ

2025/04/07 04:41:48 am        528

ក្នុងពិធីប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិត ជំនាន់ទី២ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន៤០០នាក់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលឹកពីគំរូវីរភាពបទពិសោធន៍នៃការតស៊ូរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីកូនកសិករមួយរូបរហូតក្លាយជានាយករដ្ឋមន្ត្រី។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ គឺក្នុងគោលបំណងមិនឱ្យយុវជនបោះបង់ក្ដីសង្ឃឹមចំពោះអនាគតរបស់ខ្លួន ប៉ុន្តែត្រូវមានការតស៊ូ និងដុសខាត់សមត្ថភាពជាប្រចាំ ដែលជាទុនសម្រាប់អនាគត ដែលផ្ដល់ឱ្យខ្លួននិងគ្រួសារ នូវកិត្តិយស ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិខ្មែរយើង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា បើមិនគិតពីតួនាទីជាអតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន គឺជាកូនខ្មែរមួយរូប ដូចកូនខ្មែរទូទៅភាគច្រើនដែរ ដែលបានកើតក្នុងគ្រួសារដែលមានឪពុកម្ដាយជាកសិករ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា សម្ដេចតេជោ បានឆ្លងកាត់ការតស៊ូដោយបានលះបង់យុវភាពនៅលើសមរភូមិ និងការផ្សងព្រេងគ្រោះថ្នាក់រាប់មិនអស់ ក្នុងដំណើរសង្គ្រោះប្រទេសនិងប្រជាជនពីរបបវាលពិឃាដខ្មែរក្រហម ការស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងបរិបទប្រទេសញាំញីដោយភ្លើងសង្គ្រាម រហូតប្រទេសទទួលបានសុខសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ។ វីរភាពនៃការតស៊ូព្យាយាមពោរពេញដោយទឹកចិត្តស្នេហាជាតិរបស់សម្ដេចតេជោ និងអ្នកដឹកនាំជំនាន់មុន ដែលសុទ្ធសឹងជាកូនកសិករ បានផ្ដល់នូវបទពិសោធន៍នៃការតស៊ូជម្នះឧបសគ្គធំៗនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងបរិបទសង្គ្រាម និងស្ថានភាពនៃការចាប់ផ្ដើមការកសាងប្រទេសពីមិនមានអ្វីសោះ រហូតយើងមានអ្វីៗដូចសព្វថ្ងៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែម។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យកូនខ្មែរទាំងអស់រួមកម្លាំងគ្នា សាមគ្គីគ្នា ដើម្បីបន្តកសាងសង្គមខ្មែរ ឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនបន្តថ្មីៗថែមទៀត។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        78
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm