សេចក្ដីរាយការណ៍៖ កូរ៉េខាងត្បូង នឹងសម្រេចកាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតីថ្មីនៅថ្ងៃទី០៣ មិថុនា

2025/04/07 04:04:45 pm        266

សារព័ត៌មានយ៉ុនហាប់ (Yonhap) បានរាយការណ៍នៅថ្ងៃចន្ទ (០៧ មេសា) នេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងសម្រេចកាលបរិច្ឆេទនៅថ្ងៃទី០៣ ខែមិថុនា សម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មី បន្ទាប់ពីការដកតំណែងលោក Yoon Suk Yeol កាលពីសប្តាហ៍មុន ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

សារព័ត៌មាន Yonhap បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលមួយរូបថា បើទោះជាមិនត្រូវបានតម្រូវដោយច្បាប់ក៏ដោយ គណៈរដ្ឋមន្ត្រីនឹងធ្វើការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ (០៨ មេសា) ស្អែកនេះ ដោយសារខ្លួនត្រូវការអនុម័តថ្ងៃឈប់សម្រាកសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតនោះ។

គួរឱ្យដឹងថា លោក Yoon ត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងប្រធានាធិបតីរបស់ខ្លួន ដោយហេតុផលថាលោកបានរំលោភលើកាតព្វកិច្ចផ្លូវការ ជុំវិញការចេញក្រឹត្យច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ និងការចល័តកងទ័ពដើម្បីបញ្ឈប់ដំណើរការសភា។

ច្បាប់កូរ៉េខាងត្បូង តម្រូវឱ្យមានការបោះឆ្នោតប្រធានាធិបតីថ្មីក្នុងពេល ៦០ថ្ងៃ ប្រសិនបើមេដឹកនាំកំពុងកាន់អំណាចទទួលមរណៈភាព ឬត្រូវគេដកចេញពីតំណែង។ មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនោះបាននិយាយថា កាលបរិច្ឆេទដែលបានលើកឡើងនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនេះមិនមែនជាកាលបរិច្ឆេទចុងក្រោយទេ ហើយនឹងមិនផ្លូវការឡើយ រហូតដល់មានការប្រកាសដោយប្រធានាធិបតីស្តីទី គឺលោកនាយករដ្ឋមន្ត្រី Han Duck-soo៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm