អ៊ីរ៉ង់ ចង់ចរចាដោយប្រយោលជាមួយអាមេរិក ខណៈព្រមានប្រទេសក្នុងតំបន់មិនឱ្យវាយប្រហារខ្លួន

2025/04/07 05:52:37 pm        262

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបាននិយាយថា ទីក្រុងតេអេរ៉ង់ ចង់ចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិក ខណៈខ្លួនកំពុងរុញច្រានតបតប្រឆាំងនឹងការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន ដែលចង់ឱ្យអ៊ីរ៉ង់ចរចាដោយផ្ទាល់លើកម្មវិធីនុយក្លេអ៊ែរ បើមិនដូច្នេះនឹងរងការវាយប្រហារ ដោយព្រមានប្រទេសជិតខាងដែលមានមូលដ្ឋានទ័ពអាមេរិកថា ពួកគេអាចស្ថិតក្នុងខ្សែបន្ទាត់បាញ់ប្រហារតបត ប្រសិនបើពាក់ព័ន្ធនឹងសកម្មភាពណាមួយប្រឆាំងនឹងអ៊ីរ៉ង់។

មន្រ្តីអ៊ីរ៉ង់រូបនោះបន្តថា ទោះបីជាទីក្រុងតេអេរ៉ង់ បានច្រានចោលការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ការចរចាដោយផ្ទាល់ក៏ដោយ ក៏ខ្លួនចង់បន្តការចរចាដោយប្រយោលតាមរយៈប្រទេសអូម៉ង់ ដែលជាបណ្តាញដ៏យូរសម្រាប់សារឆ្លើយឆ្លងរវាងរដ្ឋគូប្រជែងទាំងពីរនេះ។

មន្ត្រីរូបនោះលើកឡើងថា "កិច្ចពិភាក្សាដោយប្រយោល ផ្តល់ឱកាសឱ្យវាយតម្លៃភាពម៉ឺងម៉ាត់របស់ទីក្រុងវ៉ាស៊ីនតោន អំពីដំណោះស្រាយនយោបាយជាមួយអ៊ីរ៉ង់" ហើយ ទោះបីជាផ្លូវនោះអាចពិបាកក៏ដោយ ប៉ុន្តែកិច្ចពិភាក្សាបែបនេះអាចចាប់ផ្តើមក្នុងពេលឆាប់ៗ ប្រសិនបើអាមេរិកគាំទ្រ។

លើសពីនេះ មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះរូបនោះបន្ថែមថា អ៊ីរ៉ង់បានចេញសេចក្តីជូនដំណឹងដល់ប្រទេសក្នុងតំបន់ ដូចជាអ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប់រួម កាតា ទួរគី និងបារ៉ែនថា រាល់ការគាំទ្រសម្រាប់ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ រួមទាំងការប្រើប្រាស់លំហអាកាស ឬទឹកដីរបស់ពួកគេដោយយោធាអាមេរិក អំឡុងពេលមានការវាយប្រហារ នឹងត្រូវចាត់ទុកថាជាអំពើអរិភាព ហើយទង្វើបែបនេះ "នឹងមានផលវិបាកធ្ងន់ធ្ងរដល់ពួកគេ"៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        39
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm