លោក សែម ផល្លា​៖ រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​ឆ្នាំនេះ​នឹង​ផ្ដោត​លើ​សុវត្ថិភាព​អ្នកចូលរួម​

2021/12/03 05:24:32 pm        143

​ម៉ា​រ៉ា​តុង៖ លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្ដរជាតិ ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្តខេត្ត​សៀម​រាប​​បាន​បញ្ជាក់​ថា ការរៀបចំ​ឆ្នាំនេះនឹង​ផ្ដោត​សំខាន់​លើ​សុវត្ថិភាព​អ្នកចូលរួម ទាំង​មុន​ពេល​ចេញ​រហូតដល់​ចប់​ការប្រកួត។​ ​ការ​គូស​បញ្ជាក់​នេះ​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការរៀបចំ​ទិវា​រត់​ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​២៦ ក្រោម​វត្តមាន​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ថ្មីៗ ខណៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​នេះ​នឹង​ត្រូវ​រៀបចំ​នា​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២២ ខាងមុខ។​

​ប្រធាន​គណៈកម្មការ​ដ​ដែល​បន្ដ​ថា ការរៀបចំ​ឆ្នាំនេះ​នឹង​ខុសប្លែក​ពី​ឆ្នាំ​មុន​ៗដ្បិត​ត្រូវ​ធ្វើ​ក្នុង​បរិបទ​កូ​វីដ។ ហេតុនេះ​គណៈកម្មការ​នឹង​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ ដោយ​ការប្រកួត​នឹង​ត្រូវ​ផ្ដោត​ការ​ការពារ​សុវត្ថិភាព​ជូន​អ្នក​រត់ ជាពិសេស​ការអនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូច​ជា​ការ​វ៉ាស់​កម្ដៅ​ជាដើម បើ​សិន​រក​ឃើញ​កម្ដៅ​អ្នកចូលរួម​មិន​ប្រក្រតីនឹង​ត្រូវ​ធ្វើតេស្ដ​រហ័ស​ភ្លាមៗ។​ ​បន្ទាប់ពី​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​នៅ​ច្រក់​ខាងលិចនៃ​ប្រាសាទ​អង្គរវត្ត​ហើយ​នោះ ក្រៅពី​មានការ​រៀបចំ​អាកុល​សម្រាប់​បាញ់ អ្នកចូលរួម​ទាំងអស់មិន​តម្រូវ​ឲ្យ​ដោះម៉ាស់​នោះ​ទេ ពោល​គឺ​រង់ចាំ​រហូត​រត់​ចេញពី​កន្លែង​ចេញដំណើរ​យ៉ាង​ហោច ១០០​ម៉ែត្រ​ទើប​អនុញ្ញាត​ឲ្យ​ដោះ​ម៉ាស់​ចេញ​។ បន្ទាប់ពី​រត់មកដល់​ទី​ព្រ័ត្រ គណៈកម្មការ​ក៏​នឹង​មាន​រៀបចំ​ម៉ាស់​ថ្មី​ជូន​ផង​ដែរ។​ ​លោក សែម ផល្លា បាន​បន្ថែម​ថា មក​ទល់​ពេល​នេះមាន​អ្នក​ចុះឈ្មោះ​ចូលរួម​ជាង ២,០០០​នាក់​ហើយ តែ​ដោយសារ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា សម្រេច​អនុញ្ញាត​ឲ្យ​ជនបរទេស​ចុះឈ្មោះ​ចូលរួម​ឡើងវិញ គណៈកម្មការ​ក៏​សម្រេច​ពន្យារពេល​នៃ​ការ​ចុះ​ឈ្មោះ ១​សប្ដាហ៍​ទៀត។ ដូច្នេះ​លោក​បាន​អំពាវនាវ​ឲ្យ​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិចុះឈ្មោះ​ឲ្យ​បាន​រួសរាន់ដើម្បី​ងាយស្រួល​ក្នុង​ការរៀបចំ​សម្ភារៈ។​

​គួរ​ដឹងថា ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ គឺជា​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ប្រចាំឆ្នាំ​ដ៏​ធំដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ និង NOCC សហការ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប ដោយមាន​អ្នកចូលរួម​ជាង ១​ម៉ឺន​នាក់​កាលពី​ឆ្នាំ​២០១៩។ ប៉ុន្ដែ​ក្រោយ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​នេះក៏​សម្រេច​លុបចោល​ការរៀប​ចំ​ផ្ទាល់​កាលពី​ឆ្នាំ​២០២០ ដោយ​ប្ដូរ​មកជា​ការរត់​ស្ម័គ្រចិត្ត ឬ Virtual Run វិញ។ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ការរៀបចំ​ឡើងវិញ​នេះគឺជា​សញ្ញាណ​វិជ្ជមាន​ដ៏​ល្អ ដើម្បី​រួមចំណែក​ទាក់ទាញ​ទេសចរណ៍​មកកាន់​ខេត្តសៀមរាប​ឡើងវិញ ពិសេស​ដើម្បី​រួមចំណែក​ស្ដារ​សេដ្ឋកិច្ច និង​ចាក​ចេញពី​វិបត្តិ​កូ​វីដ ដោយ​ឯកឧត្តម​មាន​សុ​ទិដ្ឋិ​យម​ថា បន្ទាប់ពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​មកលេង​កម្ពុជា​កាន់តែច្រើន ពិសេស​ខេត្តសៀមរាបដែលជា​ខេត្ត​គោល​ដៅ​ទេសចរណ៍​ពិភពលោក​តែម្ដង៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm