អ៊ីរ៉ង់ ដាក់កងទ័ពឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីលោក Trump គំរាមវាយប្រហារ

2025/04/07 09:34:51 pm        85

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃអាទិត្យ (០៦ មេសា) ដោយដកស្រង់សម្តីមន្ត្រីដែលដឹងពីបញ្ហានេះថា អ៊ីរ៉ង់ បានដាក់កម្លាំងយោធារបស់ខ្លួនឱ្យស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត និងបានព្រមានប្រទេសជិតខាងដែលមានមូលដ្ឋានទ័ពអាមេរិក កុំឱ្យគាំទ្រការវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន ដែលអាចកើតមាន បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានគំរាមវាយប្រហារទីក្រុងតេអេរ៉ង់ ជុំវិញភាពតានតឹងកម្មវិធីនុយក្លេអ៊ែរ។

វិធានការការពារដែលបានរាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីលិខិតរបស់លោក Trump ទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលជំរុញឱ្យមានការចរចាដោយផ្ទាល់ក្នុងបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយលោក Trump ក៏បានគំរាមយុទ្ធនាការយោធា និងពន្ធ ប្រសិនបើកិច្ចព្រមព្រៀងថ្មីមិនត្រូវបានសម្រេច។ អ៊ីរ៉ង់ នៅតែបន្តបដិសេធថាមិនចរចាដោយផ្ទាល់ទេ ប៉ុន្តែបើកចំហចំពោះកិច្ចពិភាក្សាដោយប្រយោលជាមួយទីក្រុងវ៉ាស៊ីនតោន។

ប្រភពពីមន្រ្តីអ៊ីរ៉ង់និយាយថា ទីក្រុងតេអេរ៉ង់ "បានចេញសេចក្ដីជូនដំណឹងទៅកាន់អ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប់រួម កាតា ទួរគី និងបារ៉ែន" ដោយព្រមានថា ការអនុញ្ញាតឱ្យកងកម្លាំងអាមេរិក ប្រើប្រាស់ដែនអាកាស ឬក៏ទឹកដីរបស់ពួកគេក្នុងការវាយប្រហារណាមួយ នឹងត្រូវចាត់ទុកថាជាសកម្មភាពអរិភាព ហើយនឹងរងផលវិបាកតបវិញយ៉ាងធ្ងន់ធ្ងរ។

ប្រភពបញ្ជាក់ថា មេដឹកនាំកំពូល លោក Khamenei បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ មានការប្រុងប្រយ័ត្នខ្ពស់។ លោក Hossein Salami មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានព្រមានកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ថា អ៊ីរ៉ង់ "ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមណាមួយ"៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm