រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម សង្កត់ធ្ងន់លើបុព្វហេតុប៉ាឡេស្ទីន អំឡុងពេលជួបជាមួយសមភាគីអ៊ីស្រា អែល

2025/04/07 10:19:56 pm        75

ក្រសួងការបរទេសអារ៉ាប់រួម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម កាលពីថ្ងៃអាទិត្យ បានជំរុញឲ្យមានបទឈប់បាញ់ នៅក្នុងជម្លោះតំបន់ហ្កាហ្សា អំឡុងពេលកិច្ចប្រជុំ នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ជាមួយសមភាគីអ៊ីស្រាអែល។ 

សេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួង បានឲ្យដឹងថា លោក Sheikh Abdullah bin Zayed Al Nahyan ដែលជាឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសអារ៉ាប់រួម ផងដែរនោះ បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saarអំពី«វិបត្តិមនុស្សធម៌កាន់តែអាក្រក់ឡើង នៅតំបន់ហ្កាហ្សាស្ទ្រីប» និងការខិតខំប្រឹងប្រែង ដើម្បីឈានដល់បទឈប់បាញ់។ 

សេចក្តីថ្លែងការណ៍ បានលើកឡើងថា កិច្ចប្រជុំនេះ មានការចូលរួមដោយលោក Saeed Mubarak Al Hajeri ឧបការីរដ្ឋមន្ត្រីអារ៉ាប់រួមទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងលោក Mohamed Mahmoud Al Khaja ឯកអគ្គរដ្ឋទូតអារ៉ាប់រួមប្រចាំនៅអ៊ីស្រាអែល។

លោក Saar បានសរសេរនៅលើបណ្តាញសង្គម X ថា នេះគឺជាកិច្ចប្រជុំលើកទី២ របស់លោក ជាមួយលោក Sheikh Abdullah។

ប្រទេសអារ៉ាប់រួម និងអ៊ីស្រាអែល បានបង្កើតទំនាក់ទំនង នៅឆ្នាំ ២០២០ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង Abraham ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ប៉ុន្តែមានទំនាក់ទំនងទ្វេភាគីតិចតួច ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមហ្កាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមហាម៉ាសវាយប្រហារលើ     អ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«លោក Sheikh Abdullah បានសង្កត់ធ្ងន់លើអាទិភាពនៃការធ្វើការឆ្ពោះទៅរកបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ ក៏ដូចជាសារៈសំខាន់នៃការជៀសវាងការកើនឡើងបន្ថែមទៀតនៃជម្លោះនៅក្នុងតំបន់»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm