Ronaldo ស៊ុត​គ្រាប់​ទី ៨០០ និង ៨០១ ឱ្យ Manchester United វាយបក​យកឈ្នះ Arsenal ៣-២

2021/12/03 06:08:13 pm        809

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទី ៨០០ និង ៨០១ របស់ខ្លួន​ឱ្យ Manchester United វាយបក​យកឈ្នះ​កាំភ្លើង​ធំ Arsenal ៣-២ នៅ Old Trafford យប់មិញ​។

​​អ្នកចាត់ការ​ថ្មី​របស់ Man Utd លោក Ralf Rangnick អង្គុយ​ទស្សនា​ពី​ខាងលើ ​ខណៈ Michael Carrick គឺជា​អ្នកដឹកនាំ​ក្រុម​ប្រកួត​ចុងក្រោយ​មុន​ប្រកាស​ចាក​ចេញពី​ក្លិប​។ ​Emile Smith Rowe ស៊ុត​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី១៣ ជា​គ្រាប់​បាល់​ចម្រូងចម្រាស​មួយ​ក្រោយ​អ្នកចាំទី David De Gea ដួល​នៅមុខ​ទី​តែ VAR សំរេច​ឱ្យ​គ្រាប់​បាល់​នេះ​ទៅ Arsenal ព្រោះ De Gea ដួល​ដោយសារ​ប៉ះ​មិត្ត​រួម​​ក្រុម​ខ្លួន​ឯង​។ ​​មុន​ចប់​វគ្គ​ទី១ Bruno Fernandes ក៏​ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​ទី៤៤ ដើម្បី​អបអរ​ប្រកួត​ទី ១០០ របស់ខ្លួន​នៅ​បិសាច​ក្រហម​។​ ​​ចូល​វគ្គ​ទី២ Cristiano Ronaldo ស៊ុត​នាំមុខ​សាជាថ្មី​នៅ​នាទី​ទី៥២ ដែលជា​គ្រាប់​បាល់​ទី ៨០០ គត់​ឱ្យ​ក្លិប​អាជីព និង​ជំរើសជាតិ​មុនពេល​ដែល Martin Odegaard ស៊ុត​តាម​ស្មើ​ឱ្យ Arsenal វិញ ២នាទី​បន្ទាប់​។

​​ក្រោយមក Manchester United ក៏​ទទួលបាន​បាល់​ពិន័យ ១១ម៉ែត្រ​ក្រោយ Odegaard ធ្វើឱ្យ Fred ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់ ​ខណៈ Cristiano Ronaldo ស៊ុត​គ្រាប់​ជ័យជំនះ ៣-២ និង​ជា​គ្រាប់​ទី ៨០១​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Manchester United ឡើងមក​លេខ ៧ មាន ២១ពិន្ទុ​ខណៈ Arsenal បន្ត​ឈរ​លេខ ៥ មាន ២៣ពិន្ទុ​។ ​ប្រកួត​បន្ទាប់ Manchester United ត្រូវ​ទទួល Crystal Palace នៅ​ថ្ងៃអាទិត្យ​នេះ ខណៈ Arsenal ទៅ​ទឹកដី Everton៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        136
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        147
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm