ទីក្រុងជាច្រើននៅទូទាំងរដ្ឋ Ohio សហរដ្ឋអាមេរិក ប្រឈមនឹងការជន់លិច និងទឹកទន្លេឡើង

2025/04/08 01:40:59 am        60

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យជន់លិចទីក្រុងជាច្រើននៅទូទាំងរដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍កន្លងទៅ ក្នុងនោះក្រុមជួយសង្រ្គោះ និងក្រុមការងារ ព្យាយាមសង្រ្គោះមនុស្សកាលពីថ្ងៃអាទិត្យ ។

 កាលពីថ្ងៃសៅរ៍កន្លងទៅ ព្យុះកួចដ៏កាចសាហាវ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានកើតឡើង នៅភាគខាងត្បូង និងភាគខាងលិចសហរដ្ឋអាមេរិក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ បង្កការជន់លិច និងការខូចខាតជាច្រើន ខណៈអ្នកព្យាករអាកាសធាតុ ព្រមានថា ទឹកទន្លេនៅកន្លែងមួយចំនួននឹងបន្តហក់ឡើងខ្ពស់រយៈពេលជាច្រើនថ្ងៃទៀត ។

 រូបភាពវីដេអូឃ្លីបពីទីក្រុង Cincinnati, Dayton, Montgomery និងទីក្រុង Franklin ស្ថិតក្នុងរដ្ឋ Ohio ឃើញពីទំហំនៃការខូចខាតដែលរដ្ឋាភិបាលរដ្ឋ បានព្រមានដល់ប្រជាពលរដ្ឋ ។

 អភិបាលរដ្ឋ Ohioលោក Mike DeWine បានស្នើសុំឲ្យអ្នកស្រុកត្រៀមខ្លួនសម្រាប់ការធ្លាក់ភ្លៀង និងទឹកជំនន់ដ៏គំហក់ ជាពិសេសនៅតំបន់ភាគខាងត្បូងរដ្ឋ ។

ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ភាគកណ្តាលអាមេរិក ធ្វើឲ្យផ្លូវថ្នល់រងការជន់លិច និងបង្កឲ្យមានគ្រោះទឹកជំនន់យ៉ាងគំហុក ចាប់ពីរដ្ឋ Texas ដល់រដ្ឋ Ohio ។ 

សេវាកម្មឧតុនិយមជាតិនិយាយថា ទីតាំងរាប់សិបកន្លែងនៅក្នុងរដ្ឋជាច្រើន ត្រូវរំពឹងថានឹងឈានដល់ដំណាក់កាលទឹកជំនន់ធំ ជាមួយនឹងការជន់លិចយ៉ាងទូលំទូលាយនៃរចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm