ភាគហ៊ុនសកលបន្តធ្លាក់ចុះ ខណៈការដំឡើងពន្ធរបស់លោក Trump បង្កឱ្យមានក្ដីបារម្ភខ្លាំងដល់ឱនភាពសេដ្ឋកិច្ច

2025/04/08 04:04:04 pm        101

ភាពចលាចលនៅលើទីផ្សារហិរញ្ញវត្ថុពិភពលោកនៅតែបន្តសម្រាប់ថ្ងៃទី ៣ កាលពីថ្ងៃចន្ទ ៧ មេសាដោយសារការដំឡើងពន្ធមិនធ្លាប់មានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើដៃគូពាណិជ្ជកម្មភាគច្រើនរបស់សហរដ្ឋអាមេរិក។

ការបើកទីផ្សារនៅសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ បានមើលឃើញការបន្តនៃនិន្នាការនៃឱនភាពហិរញ្ញវត្ថុពីសប្តាហ៍មុន ហើយបានបញ្ជាក់ថា អារម្មណ៍វិនិយោគិននៅសហរដ្ឋអាមេរិកគឺដូចគ្នាទៅនឹងនៅអាស៊ី និងអឺរ៉ុប ដែលផ្សារភាគហ៊ុននៅតែបន្តធ្លាក់ចុះកាលពីថ្ងៃចន្ទផងដែរ។

ក្រុមវិនិយោគិនកំពុងបង្កើនក្ដីបារម្ភកាន់តែខ្លាំងពីលទ្ធភាពនៃសង្រ្គាមពាណិជ្ជកម្មកាន់តែធំ ដែលទំនងជានឹងបង្កឱ្យមានឱនភាពសេដ្ឋកិច្ចសកល។

ពួកគេនិយាយថា ការដំឡើងពន្ធនឹងអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកំណើនសេដ្ឋកិច្ចពិភពលោក ដោយសារតែថ្លៃដើមផលិតកម្មខ្ពស់ជាងមុន ការធ្លាក់ចុះទំនុកចិត្តអាជីវកម្ម ការប្រែប្រួលទីផ្សារ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

ក្រុមហ៊ុន JP Morganរបស់អាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនជឿថា លទ្ធភាពនៃឱនភាពសេដ្ឋកិច្ចសកលឥឡូវនេះគឺ៦០% បើប្រៀបធៀបទៅនឹង៤០% មុនពេលការដំឡើងពន្ធដ៏ច្រើនរបស់លោក Trump ត្រូវបានប្រកាស។

ធនាគារ ឌុយឆេ ប៊ែង (Deutsche Bank) បានព្រមាននៅក្នុងកំណត់ត្រាស្រាវជ្រាវមួយកាលពីថ្ងៃចន្ទថា ខណៈលោក Trump បន្តគោលនយោបាយកាន់តែខ្លាំងជាងមុន ការដំឡើងពន្ធថ្មីនឹងផលប៉ះពាល់ជាសកលសម្រាប់ឆ្នាំ ២០២៥ និងច្រើនឆ្នាំ ច្រើនទសវត្សរ៍ខាងមុខទៀត ។

អាស៊ីត្រូវ បានរងផលប៉ះពាល់ខ្លាំងជាងអឺរ៉ុបជាមួយនឹងការដំឡើងពន្ធខ្ពស់ជាង៤០% លើប្រទេសសំខាន់ៗមួយចំនួន ដែលជំរុញឱ្យប្រទេសដូចជាវៀតណាម ឥណ្ឌូនេស៊ី និងកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm