មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កណ្តាល​ប្រកាស​រៀបចំ​កីឡា​មហាជន​ជើងឯក​ថ្នាក់​ខេត្ត​ឆ្នាំ​២០២១

2021/12/03 06:48:24 pm        31

​កីឡា​មហាជន៖ មន្ទីរអប់រំ យុវជន និង​កីឡានៃ​ខេត្តកណ្ដាល ក្រោម​កិច្ចសហការ​ជាមួយ​កា​រិ​ល័យ​ជំនាញគឺ​ការិយាល័យ​អប់រំ​កាយ និង​កីឡាបានប្រកាស​រៀបចំ​ការ​ប្រកួត​ កីឡា​មហាជន​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្តប្រចាំឆ្នាំ​២០២១ រយៈពេល ១​សប្ដាហ៍ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​១០ ខែធ្នូ​ខាងមុខនៅតាម​ទីលាន​ប្រភេទ​កីឡា​នីមួយៗ​ក្នុង​ខេត្ត​ផ្ទាល់។​

​លោក ពៅ វណ្ណា ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡាបាន​បញ្ជាក់ថា ដោយ​ទទួលបាន​គោលការណ៍​ពី​ថ្នាក់ដឹកនាំការប្រកួត​នេះនឹងត្រូវ​រៀបចំ​តាម​គន្លង​ថ្មីនៃ​បរិបទ​កូ​វីដ​-១៩ បន្ទាប់ពី​ខកខាន​រៀបចំ​ជាង ១​ឆ្នាំដើម្បី​បំផុស​កម្ម​ភាព​កីឡា​ក្នុង​ខេត្ត ពិសេស​បំផុស​ចលនា​មហា​ជន​លេង​កីឡា និង​ចូលរួម​យុទ្ធនាការ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​ ​ប្រធានការិយាល័យ​ដដែល​បន្ដថា ចំពោះ​ការប្រកួត​កីឡា​មហាជន​ជើងឯក​ថ្នាក់​ខេត្ត​ឆ្នាំនេះនឹង​រៀបចំ​ការប្រកួត ៥​ប្រភេទ​កីឡាក្នុងនោះ​កីឡាបាល់ទាត់​មាន ១៩​ក្រុម (​បុរស ១៦​ក្រុម និង​នារី ៣​ក្រុម​), បាល់ទះ ១៤​ក្រុម​ (​បុរស ៨​ក្រុម និង​នារី ៦​ក្រុម​), កីឡាអត្តពលកម្ម ៥​ក្រុម​សរុប ៦០​នាក់​, កីឡា​ទាញ​ព្រ័ត្រ​មាន ១០​ក្រុម សរុប​មាន​កីឡាករ​-​កីឡាការិនី ១០០​នាក់។ ការប្រកួត​នឹងធ្វើ​ឡើង​នៅ​ទីលាន​ក្នុង​ខេត្ត រួមមាន​វិទ្យាល័យ ហ៊ុន សែន សេរីភាព និង​វិទ្យាល័យ ហ៊ុន សែន តាខ្មៅជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm