បេក្ខភាព ៥ក្រុម បានកក់កៅអីវគ្គ Play-Offs នៃពានរង្វាន់ Queen Legends 2025

2025/04/08 07:01:04 pm        222

ក្រោយដំណើរការប្រកួតវគ្គ Regular season អស់រយៈពេល ៣សប្ដាហ៍ ការប្រកួតកម្រិតអាជីពផ្នែកនារីលើកដំបូង លើវិញ្ញាសា Mobile Legends: Bang Bang នៃពានរង្វាន់ Queen Legends ផ្នែកនារី ឆ្នាំ២០២៥ បានរកឃើញបេក្ខភាព ៥ក្រុមហើយ ដែលបានកក់កៅអីវគ្គ Play-Off រួមមានក្រុម CFU Serendipity, ក្រុម Duck Rice Athena, ក្រុម Team Flash Violet, ក្រុម Quality Women និងក្រុម Galaxy Phoenix។

សម្រាប់បេក្ខភាពវគ្គ Regular season ដែលនៅសល់ការប្រកួតសន្សំពិន្ទុមួយសប្ដាហ៍ទៀតនេះ គឺមាន ៨ក្រុម ដែលបានឆ្លងកាត់ការប្រកួតជម្រុះ តាំងពីខែកុម្ភៈកន្លងទៅ ។ ដូច្នេះសប្ដាហ៍ចុងក្រោយ គឺជាការប្រកួតដ៏សំខាន់សម្រាប់បេក្ខភាព ៣ក្រុមផ្សេងទៀត ក្នុងការប្រជែងពិន្ទុបន្ថែម រវាងក្រុម Pro Majesty ដែលកំពុងឈរលេខ៦ មាន ៣ពិន្ទុ ព្រមទាំងក្រុម Evil Eye Serenity និងក្រុម Elimination Women ដែលទើបរកបាន ១ពិន្ទុស្មើគ្នា ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេឡើងទៅបង្គ្រប់កៅអីវគ្គ Play-Off។

ឯកឧត្តម លន់ សាមឌឺ អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ពានរង្វាន់ Queen Legends នេះ ក្រៅពីផ្ដល់ឱកាសដល់ក្រុមកីឡាការិនីបានបង្ហាញសមត្ថភាពជាមួយការប្រកួតកម្រិតអាជីពលើកដំបូង សម្រាប់ក្រុមជ័យលាភី នឹងក្លាយជាក្រុមតំណាងកម្ពុជា ចូលរួមព្រឹត្តិការណ៍ជើងឯកពិភពលោក ឆ្នាំ២០២៥ ខាងមុខផងដែរ បន្ទាប់ពីសហព័ន្ធ បានរកឃើញក្រុមជើងឯកផ្នែកបុរស ដើម្បីចូលរួមការប្រកួតជើងឯកពិភពលោកនេះ គឺក្រុម CFU Gaming ដែលបានគ្រងជើងឯកក្នុងការប្រកួតជម្រុះថ្នាក់ជាតិ កាលពីថ្មីៗ។

គួរដឹងថា វគ្គ Play-Off នៃពានរង្វាន់ Queen Legends គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសាខាងមុខ ។ សម្រាប់ក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ២០លានរៀល គ្រាដែលជើងឯករង ទទួលបាន ១២លានរៀល, លេខ៣ ទទួលបាន ៨លានរៀល, លេខ៤ ទទួលបាន ៦លានរៀល, លេខ៥ ទទួលបាន ៤លានរៀល, លេខ៦ ទទួលបាន ៣លានរៀល និងលេខ៧-៨ ទទួលបាន ២លានរៀលផងដែរ ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm