វាយកូនបាល់៖ ក្រុមវាយកូនបាល់រុស្ស៊ីបានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Davis Cup ហើយក្រោយយកឈ្នះស៊ុយអែត ២-០ យប់មិញ។ កីឡាករលំដាប់លេខ ៥ ពិភពលោករុស្ស៊ី Ruben Rublev បានយកឈ្នះកីឡាករ Elias Ymer របស់ស៊ុយអែត ៦-២, ៥-៧ និង ៧-៦(៧-៣) ក្នុងការប្រកួតឯកត្តជននៅទីក្រុងម៉ាឌ្រីត។

ចំណែកជើងឯក US Open, Daniil Medvedev ក្រោយមកក៏បានយកឈ្នះប្អូនប្រុសរបស់ Elias Ymer គឺកីឡាករ Mikael Ymer ដោយលទ្ធផល ៦-៤ និង ៦-៤ ដែលធ្វើឱ្យរុស្ស៊ីឈ្នះដាច់ ២ប្រកួតមិនបាច់ប្រកួតវិញ្ញាសាវាយគូ។ ក្រុមរុស្ស៊ីនឹងត្រូវជួបជាមួយអាល្លឺម៉ង់នៅវគ្គ ៤ក្រុមចុងក្រោយនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ចំណែកស៊ែបត្រូវជួបក្រូអាស៊ីនៅថ្ងៃសុក្រនេះ ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃអាទិត្យ៕
អត្ថបទ៖នាង សុភាវុធ