ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ដឹកនាំ គណៈប្រតិភូនាំយកអំណោយ និងចុះសាកសួសុខទុក្ខកងទព័ទិសទី១ ប្រាសាទព្រះវិហារ

2025/04/08 08:04:20 pm        108

ព្រះវិហារ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជាប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បានដឹកនាំ​គណៈប្រតិភូ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ ចែក​ជូនកងទព័កងពលធំអន្តរាគមន៍លេខ៣ទិសទី១ ប្រាសាទព្រះវិហារ នៅក្នុងឱកាសបុណ្យចូល ឆ្នាំប្រពៃណៃជាតិខ្មែរ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំ​អន្តរាគមន៍លេខ៣ ទិសទី១ ប្រាសាទព្រះវិហារ បានឱ្យដឹងថា ជំនួសមុខឱ្យ​នាយ នាយទាហានរង​ និងពលទាហានទាំងអស់ សូមសម្ដែង​ការអបអរសាទរ​ចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជាប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ដែល​បានដឹកនាំ​គណៈប្រតិភូចុះសាកសួសុខទុក្ខ និងនាំ​អំណោយ​យ៉ាងច្រើន​យកមកចែកជូនដល់កង​ទ័ពជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិយើង។

នាឱកាសនេះ ឯកឧត្តម ស្រី ឌឹក បានបញ្ជាក់ថា ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ​អតីតនាយយករដ្ឋមន្រ្តី ​និងបច្ចុប្បន្ន​ក្រោមការដឹងនាំរបស់​សម្តេច​ធិបតី ​ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្រ្តី កងទ័ពរួមទាំងគ្រួសារកងទ័ពមានជីវភាពរស់នៅល្អប្រសើរ។ ពិសេសជាងនេះ ទៅទៀត ការរីកចំរើនលើហេដ្ឋារចនា​សម្ព័ន្ធនានាតាមព្រំដែនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពីរាជរដ្ឋាភិបាល ​ពិសេសឯកឧត្តម ឱម យិនទៀង ក្នុងនោះ​មានដូចជា អង្គភាពនានា​របស់កងទ័ព មន្ទីរពេទ្យ សាលារៀនផ្លូវស្ពាន ប្រែក្លាយបន្ទាត់ព្រំដែន​ទៅជាព្រំដែនមានសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជាប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បានឱ្យដឹងថា ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា សូម​សំដែងការ​ដឹងគុណជានិច្ចចំពោះនាយ នាយទាហានរង ​និង​ពលទាហាន​ទាំងអស់ ​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់​ ក្នុង​ការ​អនុវត្តន៍​គោរព​បទ​បញ្ជា​របស់​ថ្នាក់លើ ឈរជើង​ការពារ​បូរណភាព​ទឹកដី​បាន​ល្អប្រសើរ បើគ្មាន​សមរភូមិមុខ ក៏​គ្មាន​សមរភូមិ​ក្រោយដែរ។ ជាងនេះទៅ​ទៀត ​រាជរដ្ឋាភិបាលក្រោមការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ​ម៉ាណែត បាន​យកចិត្តទុក​ដាក់​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​របស់​នាយទាហាន​ និង​ពលទាហាន​ ។ ជាពិសេស​គ្រួសារ​កងទ័ព​ឱ្យមានជីវភាព​រស់នៅ​ប្រចាំថ្ងៃ កាន់តែល្អប្រសើរថែមមួយកម្រិតទៀតផងដែរ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm