មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តផ្តល់សេវាជូនដល់ពលករខ្មែរ ប្រកបការយកចិត្តទុកដាក់ខ្ពស់

2025/04/08 09:09:45 pm        166

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ មន្ដ្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែបន្តការផ្តល់សេវា​បែបបទ​ទិន្នការ​នានា និងការរៀបចំសណ្តាប់ធ្នាប់​ឲ្យមានរបៀបរៀបរយ ​ជូនដល់ភ្ញៀវជាតិ - អន្តរជាតិ និង​មានការចែកក្រម៉ា ទឹកសុទ្ធ នំប៉័ង ជូនពលករខ្មែរ​ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជា ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្នុងមួយថ្ងៃៗមានចំនួនយ៉ាងច្រើនកុះករផងដែរ។

អនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ​មានប្រសាសន៍ថា ការចែកក្រម៉ា​ ទឹកសុទ្ធ និងនំប៉័ង​ជូនដល់ពលករខ្មែរដែលវិលត្រឡប់ចូលប្រទេសកម្ពុជា​ក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលនេះ គឺបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១៧ ​ខែមេសា ឆ្នាំ២០២៥ទើបត្រូវបានបញ្ចប់។

លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន ​បានបន្តថា ស្របពេលប្រទេសជាតិកំពុង​តែ​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​ យើងសង្កេតឃើញថា​កំណើនបងប្អូនប្រជាពលរដ្ឋដែលធ្វើការ​ចំណាក់ស្រុក​វិល​មកស្រុកកំណើត​របស់ខ្លួនម្នាក់ៗ​ ហាក់មានជីវភាពធូរធានគ្រាន់​បើទើប​ពួកគាត់​មាន​លទ្ធភាព​បាន​ធ្វើដំណើរមកលេងស្រុកកំណើតយ៉ាងច្រើនកុះករ​យ៉ាងដូច្នេះ ​ដោយ​ក្នុងមួយថ្ងៃៗមានចំនួន​កើនឡើង​ជាលំដាប់​ជារាងរាល់ថ្ងៃផងដែរ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការឆ្លងដែនរបស់បងប្អូន​ពលករខ្មែរ​យើងចូល​តាម​ច្រកប៉ោយប៉ែតនេះដែរ​ គឺ​មាន​ការយក​ចិត្តទុក​ដាក់ខ្ពស់​ពីសំណាក់មន្រ្តី​នគរបាលច្រកទ្វារ ធ្វើ​យ៉ាងណាសម្រួល​ដល់ការផ្តល់សេវាជូន​ដល់ពួកគាត់ឲ្យមានភាពជឿជាក់រហ័សទាន់ចិត្តផងដែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm