ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសម៉ិកស៊ិកមិនបានច្រានចោលលទ្ធភាពនៃការឆ្លើយតបទៅនឹងការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដោយវិធានការបដិការនោះទេ ប៉ុន្តែមានបំណងបន្តការសន្ទនា ខណៈការដំឡើងពន្ធកាន់តែច្រើននឹងធ្វើឱ្យតម្លៃទំនិញឡើងថ្លៃ។

លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក លោក Marcelo Ebrard នឹងធ្វើដំណើរទៅកាន់ទីក្រុង Washington DC ក្នុងសប្តាហ៍នេះ ដើម្បី «បន្តកិច្ចពិភាក្សា» ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោកស្រី និយាយថា «តាមដែលអាចធ្វើទៅបាន យើងចង់បញ្ចៀសការអនុវត្តន៍ការដំឡើងពន្ធបដិការ»។ «យើងនឹងមិនបដិសេធការដំឡើង២៥ភាគរយនោះទេ ប៉ុន្តែយើងចង់បន្តការសន្ទនា មុននឹងមានចំណាត់ការផ្សេងទៀត»។

ប្រធានាធិបតីម៉ិកស៊ិក បានសង្កត់ធ្ងន់ថា អាទិភាពរបស់លោកស្រីគឺ «ការពារឧស្សាហកម្មម៉ិកស៊ិកនិងក្រុមហ៊ុនរបស់ម៉ិកស៊ិក»។ សភាជាតិនៃឧស្សាហកម្មដែកនិងដែកថែបរបស់ប្រទេសម៉ិកស៊ិក បានព្រមានថា ការដំឡើងពន្ធ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញដែកថែបរបស់ប្រទេសម៉ិកស៊ិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីដើមខែនេះ បានចុះហត្ថលេខាលើក្រឹត្យជាអ្វីដែលគេហៅថា «ការដំឡើងពន្ធបដិការ» ដោយដាក់១០ភាគរយ នៃការដំឡើងពន្ធបន្ទាត់មូលដ្ឋានអប្បបរមា» និងអត្រាខ្ពស់ជាងនេះលើដៃគូពាណិជ្ជកម្មមួយចំនួន។