ក្រុង Mandalay របស់មីយ៉ាន់ម៉ា ស្តារឡើងវិញជាបណ្ដើរៗ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

2025/04/08 09:55:47 pm        143

ច្រើនថ្ងៃបន្ទាប់ពីរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានបំផ្លិចបំផ្លាញភាគកណ្តាលសហភាពមីយ៉ាន់ម៉ាមក ពេលនេះ ទីក្រុង Mandalay ដែលជាតំបន់រងគ្រោះខ្លាំងបំផុតមួយ កំពុងបង្ហាញសញ្ញានៃការងើបឡើងវិញបណ្ដើរៗ ជាមួយនឹងការបើកអាជីវកម្មជាថ្មី និងការផ្លាស់ប្ដូរទីលំនៅរបស់អ្នកស្រុកដែលរងផលប៉ះពាល់។

ស្របពេលបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ អាជីវកម្មកំពុងបើកឡើងវិញបណ្តើរៗ ដោយហាងលក់គ្រឿងទេសមួយចំនួនមើលឃើញអតិថិជនកើនទ្វេដង ចាប់តាំងពីបើកដំណើរការវិញនៅថ្ងៃទី០១ ខែមេសា មក។ ការផ្គត់ផ្គង់សំខាន់ៗ រួមទាំងអាហារ ភេសជ្ជៈ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន ភាគច្រើនត្រលប់ទៅកម្រិតមុនការរញ្ជួយដីវិញ ដោយអ្នកស្រុកជ្រើសរើសការទិញតែរបស់ចាំបាច់ប៉ុណ្ណោះ។

អាជីវកម្មផ្សេងទៀតដូចជាកន្លែងលក់ផ្លែឈើ និងហាងកាត់សក់ ក៏កំពុងស្វាគមន៍អតិថិជនត្រឡប់ទៅវិញផងដែរ។ ទោះបីជាមានវឌ្ឍនភាពក្នុងការសង្គ្រោះ និងការបើកអាជីវកម្មឡើងវិញក៏ដោយ ក៏បញ្ហាប្រឈមសំខាន់ៗនៅតែមានសម្រាប់អ្នកស្រុកជាច្រើន។ ក្នុងតំបន់មួយនៅភាគខាងលិចក្រុង Mandalay ផ្ទះសម្បែងរាប់សិបខ្នងត្រូវខូចខាត ដោយបង្ខំឱ្យអ្នកស្រុកសម្រាកនៅទីវាល និងត្រូវរកទីជម្រកថ្មី ដោយសារផ្គររន្ទះនាពេលថ្មីៗនេះ។

គិតត្រឹមល្ងាចថ្ងៃចន្ទ ០៧ មេសា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣.៦០០នាក់ ដោយមនុស្សចំនួន ៥.០១៧នាក់បានរងរបួស និង ១៦០នាក់នៅតែបាត់ខ្លួន នេះបើយោងតាមក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm