កូដកម្មដ៏ធំធ្វើឡើងទូទាំងតំបន់ West Bank និងកន្លែងផ្សេងទៀត ប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែល លើហ្កាហ្សា

2025/04/08 10:01:29 pm        240

កូដកម្មដ៏ទូលំទូលាយមួយបានកើតឡើងនៅទូទាំងតំបន់កាន់កាប់ West Bank និងទីតាំងនានាជាច្រើនទៀត កាលពីថ្ងៃចន្ទ (០៧ មេសា) ប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែល លើដែនដីហ្កាហ្សា។ ហាងទំនិញ ផ្សារ សាលារៀន សាកលវិទ្យាល័យ ធនាគារ និងការិយាល័យសាធារណៈត្រូវបានបិទ ហើយខ្សែដឹកជញ្ជូនត្រូវផ្អាក ដោយសារតែកូដកម្មដែលអំពាវនាវដោយបក្សពួកប៉ាឡេស្ទីន។

នៅទីក្រុង Ramallah ភាគកណ្តាលទឹកដី West Bank មើលឃើញ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ដើរតាមផ្លូវដើម្បីរិះគន់ "ឧក្រិដ្ឋកម្ម" របស់អ៊ីស្រាអែលនៅហ្កាហ្សា ដោយគ្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យតវ៉ាទាមទារឱ្យបញ្ចប់ការវាយលុករបស់អ៊ីស្រាអែល ខណៈពួកគេដើរកាត់កណ្តាលក្រុង។

បាតុកម្មប្រឆាំងនឹងអ៊ីស្រាអែលបែបនេះក៏ត្រូវបានធ្វើឡើងនៅខាងក្រៅតំបន់ West Bank ផងដែរ ដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានឱ្យដឹងថា ការតវ៉ានេះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសទុយនីស៊ី ហ្ស៊កដានី ស៊ីរី លីបង់ បង់ក្លាដែស និងទីក្រុងហ្សេរុយសាឡិម ដែលមើលឃើញមានអ្នកចូលរួមរាប់ពាន់នាក់។

អ៊ីស្រាអែល បានបន្តវាយប្រហារលើហ្កាហ្សា នៅថ្ងៃទី ១៨ ខែមីនា ដោយបានបំបែកបទឈប់បាញ់ ដែលបានចូលជាធរមានក្នុងខែមករា។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថានឹងបង្កើនការវាយប្រហារលើដែនដីហ៊ុមព័ទ្ធនេះបន្ថែមទៀត ស្របពេលមានកិច្ចប្រឹងប្រែងដើម្បីអនុវត្តផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់នោះ៕


អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm