លោក Netanyahu និងលោក Trump ថាអ៊ីស្រាអែល កំពុងធ្វើការលើកិច្ចព្រមព្រៀងចំណាប់ថ្នូរហ្កាហ្សាថ្មី

2025/04/08 10:04:14 pm        173

ប្រធានាធិបតីអាមេរិកលោក លោក Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងកាលពីថ្ងៃចន្ទ (០៧ មេសា) ថា កិច្ចចរចាថ្មីកំពុងដំណើរការក្នុងគោលបំណងនាំយកចំណាប់ថ្នូរកាន់តែច្រើនមកវិញពីក្នុងដៃក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា។

អំឡុងទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោក Netanyahu បានប្រាប់អ្នកយកព័ត៌មានថា "ឥឡូវនេះ អ៊ីស្រាអែលកំពុងធ្វើការលើកិច្ចព្រមព្រៀងមួយផ្សេងទៀត ដែលសង្ឃឹមថានឹងបានជោគជ័យ ហើយអ៊ីស្រាអែលប្តេជ្ញាថានឹងយកចំណាប់ថ្នូរទាំងអស់មកវិញ"។ ចំណែកលោក Trump ក៏និយាយថា "អាមេរិកកំពុងព្យាយាមយ៉ាងខ្លាំងលើរឿងនេះ ហើយក៏កំពុងសម្លឹងមើលបទឈប់បាញ់មួយផ្សេងទៀត ដែលអាចកើតឡើង"។

លោក Netanyahu ដែលអង្គុយក្បែរលោក Trump ក្នុងការិយាល័យ Oval Office បានគូសបញ្ជាក់ពីកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរនោះ ដែលបានចរចាដោយផ្នែកដោយបេសកជនប្រចាំតំបន់របស់លោក Trump គឺលោក Steve Witkoff ថា "អាចនាំយកមនុស្ស ២៥នាក់មកវិញបាន" ប៉ុន្តែមិនបញ្ជាក់លម្អិតឡើយ។

គួរឱ្យដឹងថា ក្នុងចំណោមចំណាប់ថ្នូរ ២៥១នាក់ ដែលត្រូវចាប់ខ្លួនអំឡុងពេលការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស ពេលនេះមាន ៥៨នាក់នៅតែជាប់ឃុំឃាំងនៅហ្កាហ្សា ដោយក្នុងនោះមាន ៣៤នាក់ដែលយោធាអ៊ីស្រាអែលជឿថាបានស្លាប់។ បទឈប់បាញ់ដ៏ផុយស្រួយមានស្រាប់មួយដែលរកបានយ៉ាងលំបាកកាលពីខែមករា ត្រូវបញ្ចប់ដោយសារតែការវាយប្រហារផ្លូវអាកាសឡើងវិញរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា នៅថ្ងៃទី១៨ ខែមីនា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm