ប្រធាន WHO អះអាងថា ជំងឺរាតត្បាតថ្មី នឹងផ្ទុះឡើង នាពេលឆាប់ៗនេះ

2025/04/08 10:25:51 pm        77

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដហាណុម ហ្គឺប្រ៊ីយេស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា ជំងឺរាតត្បាតមួយទៀតមិនយូរមិនឆាប់ នឹងកើតឡើង ហើយនេះមិនមែនជា «ហានិភ័យតាមទ្រឹស្តី»ទេ ប៉ុន្តែជា «ភាពប្រាកដប្រជានៃរោគរាតត្បាត»។  

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំលើកទី ១៣ នៃស្ថាប័នចរចាអន្តររដ្ឋាភិបាលស្តីពីកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក លោកបានរំលឹកឡើងវិញពីផលវិបាកធ្ងន់ធ្ងរនៃការរាតត្បាតនៃ COVID-19 នៅទូទាំងពិភពលោក ដោយសង្កត់ធ្ងន់ថា «ជំងឺរាតត្បាតបន្ទាប់ នឹងមិនរង់ចាំ រហូតដល់អ្វីៗគ្រប់យ៉ាង ស្ងប់ស្ងាត់ទៅវិញទេ»។

យោងតាមប្រធានអង្គការសុខភាពពិភពលោករូបនេះ បានឲ្យដឹងថា ការកើតឡើងនៃជំងឺរាតត្បាតនេះ មិនមែនជាហានិភ័យតាមទ្រឹស្តីទេ វាគឺជាភាពប្រាកដប្រជានៃរោគរាតត្បាត។ លោកបានបញ្ជាក់ឡើងវិញថា ជំងឺរាតត្បាតមួយផ្សេងទៀត «អាចកើតឡើង ក្នុងរយៈពេល ២០ឆ្នាំ ឬលើសពីនេះ ឬ វាអាចកើតឡើងនៅថ្ងៃស្អែក ក៏ថាបាន ។ លោក  ហ្គឺប្រ៊ីយេស៊ូស អះអាងថា៖ «ប៉ុន្តែជំងឺរាតត្បាតថ្មី នឹងកើតឡើង ហើយតាមវិធីណាក៏ដោយ យើងចំាបាច់ត្រូវតែត្រៀមខ្លួន»។

លោកបានលើកឡើងថា៖«អ្នកបានឃើញនូវអ្វី ដែលជំងឺរាតត្បាត COVID-19 បានបង្កឲ្យកើតមានឡើងនោះ ។ ជាផ្លូវការ មនុស្ស ៧លាននាក់ ត្រូវបានសម្លាប់ ប៉ុន្តែយើងប៉ាន់ស្មានចំនួនអ្នកស្លាប់ពិតប្រាកដថាមានចំនួន ២០លាននាក់ ហើយជាការបន្ថែមពីលើការបាត់បង់មនុស្ស ជំងឺរាតត្បាតនេះ បានបំផ្លាញសេដ្ឋកិច្ចពិភពលោក ជាង ១០សែនកោដិដុល្លារ»។

លោកប្រធានអង្គការសុខភាពពិភពលោក បានសម្តែងក្តីសង្ឃឹមថា ការឯកភាពគ្នា អាចឈានដល់ក្នុងអំឡុងពេលកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក។ លោកបានធានាថា «កិច្ចព្រមព្រៀងនេះ នឹងមិនបំពានលើអធិបតេយ្យភាពរបស់រដ្ឋសមាជិកណាមួយឡើយ។ ជាការពិត កិច្ចព្រមព្រៀងនេះ នឹងពង្រឹងអធិបតេយ្យភាពជាតិ និងសកម្មភាពអន្តរជាតិ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        81
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        117
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm