ប្រមុខការទូតអ៊ីរ៉ង់៖ តំណាងអ៊ីរ៉ង់និងអាមេរិក គ្រោងនឹងជួបពិភាក្សាគ្នា នៅប្រទេសអូម៉ង់ នៅថ្ងៃទី ១២ ខែមេសា

2025/04/08 10:30:30 pm        59

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នឹងធ្វើការចរចាដោយប្រយោល នៅប្រទេស   អូម៉ង់ នៅថ្ងៃទី ១២ ខែមេសា។ 

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖«អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នា នៅប្រទេសអូម៉ង់ នៅថ្ងៃសៅរ៍ សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ដោយប្រយោល»។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានសរសេរថា៖«នេះគឺជាឱកាសមួយ ហើយក៏ដូចការសាកល្បងមួយដែរ។ «គ្រាប់បាល់នេះ គឺស្ថិតនៅក្នុងដៃរបស់អាមេរិក»។

កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកបានផ្ញើសារទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយស្នើឲ្យមានការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់ បានបដិសេធគំនិតនៃការសន្ទនាដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែបានបង្ហាញថា ការចរចាអាចត្រូវបានបន្ត តាមរយៈអ្នកសម្រប   សម្រួល។

នៅថ្ងៃទី ៣០ ខែមីនា លោក ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធបន្ថែមលើអ៊ីរ៉ង់ ក្នុងរយៈពេលពីរសប្តាហ៍ ប្រសិនបើកិច្ចចរចានុយក្លេអ៊ែរ បរាជ័យ។ លោកក៏បានព្រមានអ៊ីរ៉ង់អំពីការទម្លាក់គ្រាប់បែក ដែលមិនធ្លាប់មានពីមុនមក ប្រសិនបើទីក្រុងតេអេរ៉ង់ បដិសេធកិច្ចព្រមព្រៀងនោះ។ ជាការឆ្លើយតប លោក Khamenei បានសម្តែងការមន្ទិលសង្ស័យអំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធាដោយសហរដ្ឋអាមេរិក ប៉ុន្តែបានព្រមានថា ការប៉ុនប៉ងណាមួយរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីញុះញង់ឲ្យមានចលាចល នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា។

កាលពីថ្ងៃទី ០៧ ខែមេសា លោក ត្រាំ បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បាននិងកំពុងធ្វើការពិគ្រោះយោបល់ដោយផ្ទាល់ ដែលនឹងបន្តនៅថ្ងៃសៅរ៍ គឺជិតឈានដល់«កម្រិតខ្ពស់បំផុត»ហើយ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm