លោក ស៊ី ប្តូរទៅយុទ្ធសាស្ត្រប្រយុទ្ធ ដ្បិតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក Trump ទំនងមិនកើតឡើង

2025/04/08 10:44:17 pm        98

ការសម្រេចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដើម្បីតបតវិញយ៉ាងឆាប់រហ័ស ចំពោះវិធានការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ញើសារមួយយ៉ាងប្រចក្សទៅកាន់ពិភពលោកថា ប្រសិនបើអាមេរិកចង់បានសង្រ្គាមពាណិជ្ជកម្ម ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយ។

ក្រោយប៉ុន្មានសប្តាហ៍នៃតបតជាមួយនឹងវិធានការកំណត់គោលដៅ និងការអំពាវនាវឲ្យមានការសន្ទនាគ្នា ប្រទេសចិនបានបង្ហាញពីវិធីសាស្រ្តដ៏តឹងរ៉ឹង កាលពីថ្ងៃទី៤ ខែមេសា ដោយឆ្លើយតបទៅនឹងពន្ធ «បដិការ» របស់លោក Trump ជាមួយនឹងកាតព្វកិច្ចពន្ធផ្ទាល់ខ្លួន និងការគ្រប់គ្រងការនាំចេញកាន់តែច្រើន។ បន្ទាប់មក កាលពីថ្ងៃចន្ទ (ទី៧ ខែមេសា) សារព័ត៌មានផ្លូវការរបស់បក្សកុម្មុយនីស្ត បានលើកឡើងនៅក្នុងការវិចារណកថាថា ទីក្រុងប៉េកាំងលែង «មានការរំពឹង» ពីការឈានដល់កិច្ចព្រមព្រៀងហើយ បើទោះបីជាទ្វារនៅតែបើកចំហសម្រាប់ការចរចាក៏ដោយ។ 

ការឆ្លើយតបរបស់ចិន បានធ្វើទីផ្សារពិភពលោករង្គោះរង្គើ ដោយជំរុញឲ្យមានការប្រែប្រួលឡើងចុះជាថ្មី ខណៈដែលវិនិយោគិនកំពុងប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយពេល និងច្របូកច្របល់។ លោក Trump បានធ្វើឲ្យក្ដីព្រួយបារម្ភទាំងនោះមានកាន់តែខ្លាំងឡើង កាលពីថ្ងៃទី៧ ខែមេសា ដោយបានគំរាមដំឡើងពន្ធបន្ថែម ៥០ភាគរយ ប្រសិនបើទីក្រុងប៉េកាំងមិនបោះបង់គម្រោងសងសឹកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទេនោះ។

មេដឹកនាំកំពូលរបស់ចិនកំពុងបង្កើនកិច្ចប្រឹងប្រែង ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុក នៅពេលដែលទីក្រុងប៉េកាំងត្រូវប្រឈមជាមួយនឹងការពិត ដែលថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក គឺចៀសមិនរួច ដោយនេះជាវិធានការដែលឥឡូវនេះនៅក្នុងអត្រាមួយដែលផ្នែកសេដ្ឋកិច្ចរបស់សារព័ត៌មាន Bloomberg លើកឡើងថា ភាគច្រើននឹងលុបបំបាត់ពាណិជ្ជកម្មទ្វេភាគី។ កាលពីថ្ងៃទី៧ ខែមេសា លោក ស៊ី បានអំពាវនាវពង្រឹងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បី «បញ្ចេញឲ្យបានពេញលេញ» នូវសក្តានុពលនៃការប្រើប្រាស់របស់ប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដោយមិនបានបញ្ជាក់ពីពេលវេលា និងទីកន្លែងដែលលោកបានធ្វើការអត្ថាធិប្បាយទាំងនោះ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលថ្ងៃទី៧ ខែមេសាថា មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ការធ្វើឲ្យរស់ឡើងវិញនូវការប្រើប្រាស់ ការពង្រីកតម្រូវការ ក្នុងស្រុក និងការបង្កើនប្រសិទ្ធភាពនៃការវិនិយោគ គឺស្ថិតនៅលើរបៀបវារៈកំពូលរបស់ប្រទេស។ 

ទំនុកចិត្តរបស់ចិន នៅពេលនេះ កើតចេញពីជំនឿ ដែលថា ខ្លួនរៀបចំបានល្អជាងមុនក្នុងអំឡុងពេលមានសង្គ្រាមពាណិជ្ជកម្មលើកដំបូងរបស់លោក Trump នេះ ដោយបានរៀនសូត្រពីបទពិសោធន៍ កាលពី ៨ឆ្នាំមុន។ ទីក្រុងប៉េកាំងបានពង្រីកបណ្តាញដៃគូពាណិជ្ជកម្មរបស់ខ្លួន ដោយកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក ទាំងសម្រាប់ការនាំចូល និងការនាំចេញ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm