ជប៉ុននឹងទទួលបានអាទិភាពចរចាពាណិជ្ជកម្ម ក្រោយមានការជជែកតាមទូរសព្ទ Trump-Ishiba

2025/04/08 10:59:10 pm        46

ប្រទេសជប៉ុនទំនងជាទទួលបានអាទិភាពជាងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកផ្សេងទៀត សម្រាប់កិច្ចពិភាក្សា ស្តីពីបញ្ហាដំឡើងពន្ធ ដោយធ្វើឲ្យទីក្រុងតូក្យូឡើងទៅឈរពីមុខគេ នៅក្នុងជួរដ៏វែងរបស់ប្រទេសនានាដែលស្វែងរកការលុបចោលកាតព្វកិច្ចពន្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី៩ ខែមេសា។

រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ដែលរួមជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នឹងដឹកនាំភាគីអាមេរិក សម្រាប់ការចរចានេះ បាននិយាយថា៖ «ខ្ញុំរំពឹងថា ប្រទេសជប៉ុននឹងទទួលបានអាទិភាពមុនគេ ក្នុងចំណោមដៃគូពាណិជ្ជកម្ម ដោយសារការវិវត្តទៅមុខយ៉ាងឆាប់រហ័ស»។

ការជំរុញឲ្យមានកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីនេះ កើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានកោះប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៨ ខែមេសា ដើម្បីពិភាក្សាអំពីបញ្ហាពន្ធគយនេះ។

នៅមុនកិច្ចប្រជុំនោះ លោក Ishiba បានរំលឹកឡើងវិញថា តើការដំឡើងពន្ធរបស់អាមេរិក គឺជារឿងគួរឲ្យសោកស្ដាយកម្រិតណា ហើយបានបង្ហាញពីក្ដីបារម្ភរបស់លោក ចំពោះផលប៉ះពាល់ដែលវិធានការនេះ នឹងមានលើឧស្សាហកម្មរថយន្តដ៏ធំរបស់ប្រទេសជប៉ុន។

កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីមានការជជែកគ្នាតាមទូរសព្ទ រវាងលោក Trump និងលោក Ishiba កាលពីថ្ងៃទី៧ ខែមេសា ដែលលោកនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា វិធានការពន្ធ នឹងកាត់បន្ថយសមត្ថភាពរបស់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគ នៅសហរដ្ឋអាមេរិក។ លោក Trump បានប្តេជ្ញាថា ពន្ធរបស់លោក នឹងជំរុញឲ្យក្រុមហ៊ុនផ្លាស់ផលិតកម្មទៅអាមេរិក។

លោក Trump បានដាក់កម្រិតពន្ធលើជប៉ុន ២៤ភាគរយ សម្រាប់ពន្ធបដិការលើគ្រប់មុខទំនិញទាំងអស់ និងយកពន្ធលើរថយន្ត ២៥ភាគរយ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm