សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ រៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ក្រោមការសម្តែងសិល្បៈទស្សនីយភាព និងការលេងល្បែងប្រជាប្រិយខ្មែរ

2025/04/08 11:03:42 pm        266

ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅទីតាំងទី១ បានរៀបចំ "កម្មវិធីសង្ក្រាន្តស.វ.ស" ក្រោមការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ និងការលេងល្បែងប្រជាប្រិយខ្មែរ។

​ លោកសាស្រ្តាចារ្យ អៀង រ័ត្នមុនី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអ្នកគ្រូ គឹម សុខឡេង ក្រុមការងារកិច្ចការនិសិ្សតនៃមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអ្នកគ្រប់គ្រងទូទៅលើការរៀបចំសង្រ្កាន្ត ស.វ.ស. ទីតាំងទី១ ថ្លែងប្រាប់ BTV ព័ត៌មាន កាលរសៀលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសមាគមនិសិ្សត ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសមាជិក សមាជិកា គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក៏ដូចជានិសិ្សតទាំងអស់ បានខិតខំរៀបចំកម្មវិធីសង្រ្កាន្ត ស.វ.ស ថ្ងៃទី២។ ដោយកម្មវិធីសង្រ្កាន្ត ស.វ.ស. ថ្ងៃទី១ បានប្រារព្ធឡើងនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី២ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ជាក់ស្តែង នេះជាថ្ងៃទី២ ដែលយើងប្រារព្ធកម្មវិធីសង្រ្កាន្ត ស.វ.ស. នៅទីតាំងទី១ ដែលប្រព្រឹតិ្តទៅរយៈពេលពេញមួយថ្ងៃ ដោយមានកម្មវិធីជាច្រើន ដូចជា៖ ការសម្តែងសិល្បៈទស្សនីយភាព រួមមាន៖ ការសម្តែងរបាំប្រជាប្រិយ របាំបុរាណ របាំនារីជាជួរ របាំនេសាទ របាំគោះត្រឡោក, ការសម្តែង Showជាដើម និងការលេងល្បែងប្រជាប្រិយខ្មែរ រួមមាន៖ ល្បែងវាយក្អម ទាញព្រ័ត្រ លាក់កន្សែង ល្បែងជាក្រុម រាំដណ្តើមកៅអី ការរាំលេងកម្សាន្តជាមួយបទភ្លេងប្រពៃណី/សម័យ។ បន្ថែមពីនោះ ក៏មាននូវការតាំងលក់អាហារចម្រុះទៅតាមស្តង់អាហារផ្សេងៗដែលជាស្នាដៃរបស់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផ្ទាល់។

ចំណែកនិសិ្សត ដែលជាយុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមសិល្បៈទស្សនីយភាព ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយជាខ្លាំង ដែល ស.វ.ស. បានបង្កើតព្រឹតិ្តការណ៍មហាសង្រ្កាន្តនេះឡើង។

ជាចុងក្រោយលោកសាស្រ្តាចារ្យ អៀង រ័ត្នមុនី បានសង្កត់ធ្ងន់ថា និសិ្សតទាំងអស់ ទទួលបាននូវឱកាសរៀនសូត្រ ក៏ដូចជាសប្បាយរីករាយជួបជុំគ្នានេះ ក៏ដោយសារយើងមានសន្តិភាព។ ដូច្នេះយើងត្រូវធ្វើអ្វីក៏ដោយ ត្រូវគិតដល់ម្លប់សន្តិភាព បើសិនជាយើងមានបញ្ហាណាមួយកើតឡើង និងជួបវិបតិ្តសង្រ្គាម យើងទាំងអស់គ្នា មិនទទួលបាននូវឱកាសសប្បាយរីករាយដូចនេះទេ។ ដូច្នេះបុព្វបុរសរបស់យើង ដែលជាវិរៈយុវជន ជំនាន់មុន លោកបានលៈបង់ ហើយរហូតមកដល់បច្ចុប្បន្ននេះប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងការរីកចម្រើនឥតឈប់ឈរ៕

 អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm