អគ្គលេខាធិការអង្គការណាតូ (NATO)លោក Mark Rutte បាននិយាយថា ប្រទេសណាតូ គ្រោងនឹងបង្កើនការចូលរួមរបស់សម្ព័ន្ធយោធាភាពនេះ នៅក្នុងកិច្ចការនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APR)។ ការចង់បានបែបនេះ ត្រូវបានបង្ហាញដោយរដ្ឋបាលសហរដ្ឋអាមេរិក។
លោក Rutte បានប្រាប់សារព័ត៌មាន The Japan Times ថា៖«សហរដ្ឋអាមេរិក ចង់ឲ្យអង្គការណាតូចូលរួមកាន់តែច្រើន (នៅក្នុងតំបន់)។ លោកអគ្គលេខាធិការ បាននិយាយថា រដ្ឋសមាជិកសម្ព័ន្ធភាពយោធាអាត្លង់ទិកខាងជើង នឹង«គាំទ្រសហរដ្ឋអាមេរិក នៅក្នុងការជំរុញរបស់ខ្លួន ឆ្ពោះទៅរកតំបន់អាស៊ី»។
លោក Rutte បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់បានជំនួយពីសម្ព័ន្ធមិត្តណាតូ ក្នុងការអនុវត្តយុទ្ធសាស្ត្រ «រៀបចំអំណាចរួម» នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកបាននិយាយថា ជាការពិត ក្នុងករណីនេះ កម្លាំងជំរុញនេអំណាចរួមនេះ គឺមានតែសហរដ្ឋអាមេរិក។ លោកអគ្គលេខាធិការអង្គការណាតូ ក៏បានបញ្ជាក់ផងដែរថា នេះមិនមែនជាបញ្ហានៃការពង្រីកមាត្រា ៥ នៃធម្មនុញ្ញណាតូ ទៅកាន់សម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួននោះទេ។
មាត្រា ៥ នៃធម្មនុញ្ញណាតូ ចែងថា «ការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងនឹងពួកគេមួយ ឬច្រើនក្នុងចំណោមពួកនៅអឺរ៉ុប ឬអាមេរិកខាងជើង ត្រូវចាត់ទុកថា ជាការវាយប្រហារប្រឆាំងនឹងពួកគេទាំងអស់គ្នា។ ក្នុងករណីនេះ រដ្ឋនីមួយៗ អនុវត្តសកម្មភាពសងសឹក «រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បី ស្ដារ និងរក្សាសន្តិសុខនៃតំបន់អាត្លង់ទិកខាងជើង»។