រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់​ធ្វើឱ្យជនមានពិការភាព​និង​គ្រួសារ​មាន​គុណភាព​ជីវិត

2021/12/03 08:28:44 pm        474

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងណា ឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នា ក្នុងសង្គម ដែលមានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។

ក្នុងឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៣៩ ថ្ងៃទី០៣ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុម ប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញពីការយកចិត្តទុកដាក់លើជនមានពិការភាព ជា​ពិសេស​អនុញ្ញាតឱ្យបានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ។

ក្នុងសារលិខិតចុះថ្ងៃទី៣ ខែធ្នូនេះ សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ន ជនមានពិការភាព ត្រូវ បានយកចិត្តទុកដាក់ពីគ្រប់​មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០២០ ជនមានពិការភាព បានចូលបម្រើការងារ ក្នុងក្រសួង ស្ថាប័នរដ្ឋ ចំនួន៣៧ មានជនមានពិការភាពចំនួនជាង៣ពាន់នាក់ បើគិតជាភាគរយ គឺ២ភាគរយ កើនលើសឆ្នាំមុន។

ដោយឡែកវិស័យឯកជន ដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច មានចំនួនជាង២០០ទីតាំង មានជនមាន ពិការភាពចូលបម្រើការងារ ចំនួនជាង៥០០០នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន ទូទាំងប្រទេស មានចំនួនជនមានពិការភាព ជាង៨៧០០នាក់ កំពុងបម្រើការងារ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាល មានបេសកកម្មរួមមួយ គឺជំរុញការ ចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការមិនមែនរដ្ឋាភិបាល រួមទាំងជនមានពិការភាព ដើម្បីធ្វើបរិយាបន្នពិការភាព​ទៅ​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាពរបស់ខ្លួន ឈានទៅសម្រេចបាននូវគុណភាពជីវិត​របស់ជនមាន​ពិការភាព​ដោយ​ចីរភាព។

រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្តីពីពិការភាព ២០១៩-២០២៣ ដោយ​បាន​គិតយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារ និង​សន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាព​ក្រីក្រ​តាមរយៈការ​លើក​កម្ពស់​កំណើន​ការងារ​សមស្រប និងការពង្រឹងពង្រីកអាជីព និងមុខរបរ ដើម្បីបង្កើនជីវភាពរស់នៅបាន​សមរម្យ​ជូនជន​មាន​ពិការភាព។

ទន្ទឹមនឹងនេះ ការផ្ដល់លទ្ធភាពទទួលបានការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស​ជំនាញ និង​វិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំ ដល់ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគទុនមួយដ៏មានសារៈប្រយោជន៍។

ក្រៅពីនេះ​ការរៀបចំបង្កលក្ខណៈងាយស្រួល​ជូនជនមានពិការភាព តាមរយៈការកែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ និងឧបករណ៍ផ្សេងៗ​ការកែលម្អ មធ្យោបាយដឹកជញ្ជូន សាធារណៈ កែ​លម្អ​មធ្យោបាយ​ទំនាក់ទំនង ចំណេះដឹង​ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​ គឺជាកាតព្វកិច្ច ​របស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវរួមគ្នាអនុវត្តឱ្យខាងតែបាន៕ អត្ថបទ៖ មុត សុទ្ធ

រូបភាព ៖ ឯកសារ



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm