អ៊ីរ៉ង់និយាយថា ខ្លួនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើអាមេរិកបញ្ឈប់ការគំរាមកំហែងខាងយោធា

2025/04/09 04:36:13 pm        82

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្នុងគោលបំណងដើម្បីទទួលបានកិច្ចព្រមព្រៀង ។

ប៉ុន្តែលោក Araghchi បាននិយាយថា ប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump ត្រូវតែយល់ស្របជាមុនសិនថា មិនអាចមាន "ជម្រើសយោធា" ហើយបានបន្ថែមថា អ៊ីរ៉ង់នឹង "មិនទទួលយកការបង្ខិតបង្ខំ" នោះទេ។  

លោកក៏បានទទូចផងដែរថាការចរចានៅប្រទេសអូម៉ង់ថ្ងៃ១១មេសា នឹងមានលក្ខណៈប្រយោល ដែលផ្ទុយពីសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Trump កាលពីថ្ងៃចន្ទថា ពួកគេនឹងមានការចរចាដោយផ្ទាល់។

លោក Trump ដែលបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកមួយចំនួន ក្នុងអំឡុងអាណត្តិដំបូងរបស់លោកបានព្រមានថាអ៊ីរ៉ង់នឹងស្ថិតក្នុង "គ្រោះថ្នាក់ដ៏ធំ" ប្រសិនបើការចរចាមិនទទួលបានជោគជ័យ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពុំមានទំនាក់ទំនងការទូតទេ ដូច្នេះកាលពីខែមុន លោក Trump បានផ្ញើលិខិតមួយទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ តាមរយៈប្រទេសអារ៉ាប់រួម។ លិខិតនោះបាននិយាយថាលោកចង់បានកិច្ចព្រមព្រៀងមួយដើម្បីទប់ស្កាត់អ៊ីរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ និងដើម្បីទប់ស្កាត់ការវាយប្រហារយោធា ដែលអាចកើតមានដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ 

លោក Trump បានបង្ហើបការចរចានាពេលខាងមុខក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សេតវិមានកាលពីថ្ងៃចន្ទដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលបាននិយាយកាលពីថ្ងៃអង្គារថាមេដឹកនាំទាំងពីរបានយល់ព្រមថា "អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរ" ហើយបានបន្ថែម "ជម្រើសយោធា" នឹងកើតឡើងប្រសិនបើការចរចាត្រូវបានអូសបន្លាយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm