ភាគហ៊ុនពិភពលោកធ្លាក់ចុះម្តងទៀត ខណៈអាមេរិក បន្តទៅមុខជាមួយនឹងពន្ធ ១០៤% លើចិន

2025/04/09 04:43:58 pm        155

បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ (០៨ មេសា) ថាពន្ធ ១០៤% លើការនាំចូលពីចិន នឹងចូលជាធរមានបន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធ (០៩ មេសា) នេះ ភាគហ៊ុនពិភពលោក ដែលបានរង្គោះរង្គោះខ្លាំងរួចទៅហើយ ពេលនេះបានបន្តធ្លាក់ចុះម្ដងទៀត ទោះបីជារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ថានឹងចាប់ផ្តើមការពិភាក្សាយ៉ាងឆាប់រហ័សជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត ដែលរងពន្ធបដិការដ៏ទូលំទូលាយនោះក៏ដោយ។

ភាគហ៊ុនរបស់អាមេរិក បានធ្លាក់ចុះខ្លាំងនៅថ្ងៃអង្គារ សម្រាប់ការជួញដូរ ៤ថ្ងៃជាប់គ្នា ចាប់តាំងពីការប្រកាសពន្ធរបស់លោក Trump កាលពីសប្តាហ៍មុន ដោយភាគហ៊ុន S&P 500 បានបិទក្រោម ៥.០០០ពិន្ទុ ជាលើកដំបូងក្នុងពេលជិតមួយឆ្នាំ ហើយសន្ទស្សន៍របស់ខ្លួនឥឡូវនេះគឺ ១៨,៩% នៅក្រោមកម្រិតខ្ពស់បំផុតកាលថ្ងៃទី១៩ ខែកុម្ភៈ។

បណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធ S&P 500 បានបាត់បង់តម្លៃទីផ្សារភាគហ៊ុនចំនួន ៥,៨សែនកោដិ៍ដុល្លារ ចាប់តាំងពីការប្រកាសពន្ធរបស់លោក Trump កាលពីថ្ងៃពុធសប្តាហ៍មុនមក ដែលជាការខាតបង់យ៉ាងជ្រៅបំផុតក្នុងពេល ៤ថ្ងៃ ចាប់តាំងពីសន្ទស្សន៍ហ៊ុនត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ នេះបើយោងតាមទិន្នន័យរបស់ LSEG ។

នៅអាស៊ីវិញ ហ៊ុន Nikkei របស់ជប៉ុន បានមើលឃើញការលក់ចេញយ៉ាងទូលំទូលាយនៅព្រឹកថ្ងៃពុធ ០៩ មេសា ហើយទីផ្សារអាស៊ីផ្សេងទៀតក៏ត្រៀមរងការធ្លាក់ចុះដូចគ្នានេះ ជាច្រើនម៉ោងមុនពេលពន្ធចូលជាធរមាន។ ទីផ្សារពិភពលោកពីមុនបានកើនឡើងបន្តិចក្នុងក្តីសង្ឃឹមថា លោក Trump អាចមានឆន្ទៈក្នុងការចរចារលើរបាំងពាណិជ្ជកម្ម និងផលិតផលជាក់លាក់មួយចំនួនក្នុងទីផ្សារអ្នកប្រើប្រាស់ធំបំផុតរបស់ពិភពលោកមួយនេះ ប៉ុន្តែពេលនេះភាពមិនច្បាស់បានបន្តកើតឡើងជាថ្មី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        40
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        72
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm