កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងមានផែទឹកជ្រៅសម្រាប់នាវាធំៗចូលចតនៅឆ្នាំ២០២៥

2021/12/03 08:57:06 pm        763

ព្រះសីហនុ៖ ចំណតកុងតឺន័រថ្មីនៅខេត្តព្រះសីហនុ ដែលមានប្រវែង ៣៥០ម៉ែត្រនិងជម្រៅទឹក១៤,៥ ម៉ែត្រនឹងត្រូវសាងសង់ ឡើងក្នុងឆ្នាំ២០២២ ហើយនឹងដាក់ដំណើរការ រយៈពេល៣ឆ្នាំបន្ទាប់ ដែលនឹងអនុញ្ញាតនាវាដឹកទំនិញធំៗមកពីអាមេរិកនិងអឺរ៉ុបចូលចតបាន។

ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងជំហានទី១ ដែលមានប្រវែង៣៥០ម៉ែត្រ និង​ជម្រៅទឹក ១៤.៥ម៉ែត្រ ​ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹង​ចាប់ផ្តើមដំណើរការ​សាងសង់​នៅឆ្នាំ២០២២​ និង​បញ្ចប់ការ​សាងសង់​នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេច​បាន​ការគូសប្លង់​រួចរាល់​ហើយ និងកំពុងដំណើរការដេញថ្លៃ។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា​អគ្គនាយកកំពង់ផែស្វយ័ត ក្រុង​ព្រះសីហនុ មាន​ប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​បានដាក់ផែនការ​សាងសង់ ចំណត​កំពង់​ផែស្វយ័តក្រុង​ ព្រះសីហនុ​ក្នុង​ជំហាន​ទី១​ ឱ្យរួចរាល់ក្នុងការឆ្នាំ២០២៥។

សម្រាប់ជំហានទី២ នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៨ ​និងជំហានទី៣ ​ក្នុងឆ្នាំ២០៣០ ដើម្បី​ឱ្យ​នាវាទៅ មក​ពី​អាមេរិក និងអឺរ៉ុប ៨៥ភាគរយ ចូលចត​បាន​មិនចាំ​បាច់ឆ្លងកាត់កំពង់ផែ​ប្រទេស​សិង្ហបុរី និងជំហានទី៣ អាច​មាន​សមត្ថ​ភាព​ចូល​ទៅអឺរ៉ុប ​និងអាមេរិកស្ទើរ ១០០ភាគរយ ។

ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ទទួលបានជាង ២៥៤ ពាន់លានរៀល ឬ​ប្រមាណ​៦២លានដុល្លារ ​កើនឡើងជិត៣០លានពាន់លាន បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២០ ​ដែលមាន​តែ​ជាង​២២៧ ពាន់លានរៀល។

ចំណូលទាំងនោះ​បាន​មកពីការលើកដាក់នាវា ចំណូលលើកដាក់លើទីលាន, ចំណូល​បាន​ពី​សេវា​កំពង់ផែ, ចំណូល​ ពីការរក្សា​ទុកកុងតឺន័រ, ចំណូល​បាន​មក​ពីការ​ជួលតំបន់សេដ្ឋកិច្ចពិសេស និងចំណូលផ្សេងៗ។

ឯកឧត្តម លូ គឹមឈន់ បានឱ្យដឹងថា ​នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់​រួចរាល់​នៅឆ្នាំ​២០២៥ នឹង​អាច​អនុញ្ញាត​ឱ្យ​កប៉ាល់​ដែលសមត្ថភាពផ្ទុក​ កុងតឺន័ររហូតដល់ជាង៤ពាន់កុងតឺន័រ អាចចូលចត​ដែលពេលនោះ ​កប៉ាល់ ប្រមាណ៩៣% ​នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចត​នៅ​កម្ពុជា​បាន ​ដែល​នឹងធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន​ទាប​ជាងមុន ដែលតាម​ការ​ប៉ាន់​ស្មាន​តម្លៃ​ដឹកជញ្ជូន អាច​ចុះជាង២០០ដុល្លារក្នុងមួយកុងតឺន័រ៕

អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm