ក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងចំណោមគំនរបាក់បែកនៃក្លឹបរាត្រីមួយកន្លែងនៅសាធារណរដ្ឋដូមីនីក ដែលក្នុងឧបទ្ទវហេតុនេះមនុស្សយ៉ាងហោចណាស់៧៩នាក់ ស្លាប់ខណៈដំបូលបានបាក់រលំ។

បុគ្គលិកសង្គ្រោះបន្ទាន់បាននិយាយថា បុរសអាយុ៦៩ឆ្នាំម្នាក់ស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ដែលបានជាប់ក្នុងគំនរបាក់បែក ខណៈត្រូវបានគេស្តាប់ឮសំឡេងស្រែកឱ្យជួយ។
បុគ្គលិកជួយសង្គ្រោះជាង៣៧០នាក់ បានរើ កកាយឥដ្ឋដែលបាក់រលំ របាំងដែក និងសន្លឹកសង្ក័សីដើម្បីស្វែងរកជនរងគ្រោះដែលនៅរស់រានមានជីវិត។

ក្នុងចំណោមអ្នកស្លាប់ក៏មានអ្នកចូលនិវត្តន៍អាយុ៥១ឆ្នាំឈ្មោះ Octavio Dotel ដែលបានឈ្នះពាន World Series ក្នុងឆ្នាំ២០១១។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោកត្រូវបានជួយសង្គ្រោះនៅរស់ ប៉ុន្តែបានស្លាប់ដោយសាររបួសរបស់លោក ខណៈត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មានមនុស្សចន្លោះពី៥០០ទៅ ១.០០០នាក់នៅក្នុងក្លឹបនេះ នៅពេលដែលឧបទ្ទវហេតុបានកើតឡើងភ្លាមៗនៅម៉ោង១២:៤៤នាទីរំលងអាធ្រាតម៉ោងក្នុងស្រុក។ ក្លឹបនេះអាចផ្ទុកមនុស្សអង្គុយបាន ៧០០ នាក់ និងមនុស្សឈរប្រហែល ១.០០០ នាក់ ។