ការខ្វែងគំនិតគ្នារវាងអាមេរិក និងអឺរ៉ុប លើរឿងពាណិជ្ជកម្ម អាចប៉ះពាល់កិច្ចចរចាសន្តិភាពអ៊ុយក្រែន

2025/04/09 07:08:51 pm        107

ការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធអឺរ៉ុប លើរឿងជាច្រើន រាប់ចាប់ពីពាណិជ្ជកម្ម រហូតដល់ការកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មរុស្ស៊ី អាចមានផលវិបាកធំធេងសម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន។ សង្គ្រាមពន្ធនឹងបង្កតែភាពស្មុគស្មាញប៉ុណ្ណោះ ដោយលោកប្រធានាធិបតីអាមេរិក Donald Trump ប្រហែលជាត្រូវថ្លឹងថ្លែងដើម្បីបំបែកភាពជាប់គាំងទាំងនេះ។

ចាប់តាំងពីវិបត្តិអ៊ុយក្រែន បានផ្ទុះឡើងដំបូងនៅក្នុងឆ្នាំ២០១៤ ការបែកបាក់មួយបានកើតឡើងនៅក្នុងសម្ព័ន្ធភាពលោកខាងលិច ជុំវិញគោលនយោបាយដាក់ទណ្ឌកម្មចំពោះរុស្ស៊ី។

កិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយអាមេរិក នៅអារ៉ាប៊ីសាអ៊ូឌីត កាលពីចុងខែមុន បានធ្វើឱ្យរុស្ស៊ី និងអ៊ុយក្រែន កាន់តែខិតទៅជិតការស្តារឡើងវិញនូវកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឆ្នាំ២០២២ តាមរយៈបទឈប់បាញ់ដែនសមុទ្រ។ ប៉ុន្តែអ្វីដែលសន្យាថាជាជំហានដ៏មានប្រយោជន៍មួយ ពេលនេះត្រូវជាប់គាំងដោយសារកិច្ចប្រឹងប្រែងរបស់អ៊ឺរ៉ុប និងអ៊ុយក្រែន ក្នុងការរារាំងសម្បទានតិចតួចដល់រុស្ស៊ី ព្រមទាំងរឿងដកទណ្ឌកម្ម។

រឿងខ្វែងគំនិតគ្នាជាពិសេសជុំវិញបទឈប់បាញ់ដែនសមុទ្រនេះ គឺត្រូវបានបង្កឡើងដោយសំណួរថា តើត្រូវអនុញ្ញាតឱ្យធនាគាររុស្ស៊ីដ៏ធំមួយចូលប្រើប្រាស់មានកំណត់ខ្លះ ទៅកាន់សេវាផ្ញើប្រាក់ SWIFT ដែរឬទេ ដោយនោះជាជំហានមួយដែលនឹងអនុញ្ញាតឱ្យអ្នកនាំចូល ធ្វើការទូទាត់សម្រាប់ការនាំចេញកសិផលរបស់រុស្ស៊ី កាន់តែងាយស្រួល។

បន្ថែមពីលើការបាក់បែករវាងទីក្រុងវ៉ាស៊ីនតោន និងប្លុកអឺរ៉ុប ដែលអាចប៉ះពាល់សន្តិភាពអ៊ុយក្រែននេះ គឺសេចក្តីប្រកាសពន្ធបដិការដ៏ទូលំទូលាយនៅថ្ងៃទី០២ ខែមេសា របស់លោក Trump ប្រឆាំងនឹងសហភាពអឺរ៉ុប និងប្រទេសដទៃទៀត ខណៈដែលរុស្ស៊ី នឹងបន្តឈរមើលភាពជូរចត់កាន់តែខ្លាំងឡើងលើទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងនេះ៕


អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm