អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ករណី​វីរុស COVID-19 កើន​លើស​ពី ​២៦៤​លាន​នាក់​

2021/12/03 09:46:05 pm        475

​WHO៖ យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា ចំនួន​សរុប​នៃ​ករណី​វីរុស COVID-19 ទូទាំង​ពិភពលោក​បាន​កើន​ឡើង​លើស​ពី ២៦៤​លាន​នាក់​ជាមួយ​នឹង​ករណី​រក​ឃើញ​ថ្មី និង​ការ​រក​ឃើញ​វីរុស​បម្លែងខ្លួន​ថ្មី Omicron ដែល​ប្រែប្រួល​ខ្លាំងត្រូវបាន​រាយការណ៍​នៅ​ជុំវិញ​ពិភពលោក​។

​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា ​មាន​ករណី​សរុប​ចំនួន ២៦៤,៣៥៩,២៩៨​ករណី​ដែល​បាន​បញ្ជាក់​ពី​វីរុស ​COVID-19 នៅ​ទូទាំង​ពិភពលោក ហើយ​អ្នក​ស្លាប់​មាន​ចំនួន​សរុប ៥,២៤៨,៣០៦ នាក់​។ ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​កើន​ឡើង​ដល់​យ៉ាង​ហោចណាស់​ ៣៧៥​ករណី​នៅ​ក្នុង​ប្រទេស និង​តំបន់​ចំនួន ៣០ នៅ​ទូទាំង​ពិភពលោក​។ វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រាយការណ៍​ជា​លើក​ដំបូង​មកកាន់​អង្គការសុខភាព​ពិភពលោក​ (WHO) ដោយ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាលពី​សប្ដាហ៍​មុន​។ ប្រទេស​ជាង​ ៧០​ប្រទេស​បាន​រឹត​បន្តឹង​វិធានការ​ធ្វើដំណើរ​រួចហើយ ហើយ​ថែមទាំងបានផ្អាកការហោះហើរដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​បម្លែង​ខ្លួន​ថ្មី​នេះ​។​

​លោក Maria Van Kerkhove អ្នកដឹកនាំ​បច្ចេកទេស​សម្រាប់​កម្មវិធី​សង្គ្រោះបន្ទាន់ផ្នែកសុខភាព ​របស់​អង្គការ​សុខភាព​ពិភពលោក​បាននិយាយថា ទោះបី​ជាមាន​ភាពមិនច្បាស់លាស់​នាពេលបច្ចុប្បន្ន​អំពី​វីរុស​បម្លែង​ខ្លួន​ថ្មី Omicron ក៏ដោយ ប្រជាជន​គួរតែ​ចាក់​វ៉ាក់សាំង​បង្ការរួមទាំងវ៉ាក់សាំង​ដូ​ស​ជំរុញ​ដើម្បី​សង្គ្រោះ​ជីវិត​។ លោក Kerkhove និយាយថា ឱកាស​របស់​អ្នក​ដែលបាន​ចាក់​វ៉ាក់សាំង​ពេញលេញ ការវិវត្តន៍​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​ដោយសារ​វីរុស COVID-19 គឺ​ទាប​ជាង​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1098
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        543
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm