ក្រុមអ្នកតវ៉ា បានកាន់ស្លាកនិងបានស្រែកពាក្យស្លោក ក្នុងអំឡុងពេលតវ៉ាប្រឆាំងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉ាណាម៉ា ប្រទេសប៉ាណាម៉ា កាលពីថ្ងៃអង្គារ។

ក្នុងអំឡុងពេលទស្សនកិច្ច លោក Hegseth បាននិយាយថា សហរដ្ឋអាមេរិក នឹងដកយកព្រែកជីកប៉ាណាម៉ាមកវិញពីឥទ្ធិពលរបស់ចិន ហើយបានប្តេជ្ញាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយកងកម្លាំងរបស់ប្រទេសប៉ាណាម៉ា។

លោក Hegseth ត្រូវបានគេរំពឹងថានឹងពិនិត្យមើលយ៉ាងហ្មត់ចត់នៅព្រែកជីកប៉ាណាម៉ាកាលពីល្ងាចថ្ងៃអង្គារ ជាដំណើរទស្សនកិច្ចដ៏កម្រមួយពេញមួយថ្ងៃទៅកាន់ប្រទេសមួយដែលនៅតែពុំទាន់ត្រូវបានដោះស្រាយនូវការគំរាមកំហែងរបស់លោក Trump ក្នុងការយកព្រែកជីកនេះមកវិញ។
ច្រើនជាង៤០% នៃការធ្វើចរាចរណ៍ទូរទំនិញរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃប្រហែល២៧០ពាន់លានដុល្លារក្នុងមួយឆ្នាំ បានឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ស្មើរនឹងជាង២ភាគ៣នៃនាវាឆ្លងកាត់ជារៀងរាល់ថ្ងៃ តាមរយៈផ្លូវទឹកអន្តរមហាសមុទ្រដែលមមាញឹកបំផុតទីពីរ របស់ពិភពលោក។
ប្រជាជនប៉ាណាម៉ាដែលមិនសប្បាយចិត្ត បានរិះគន់ប្រធានាធិបតីរបស់ពួកគេគឺលោក Jose Raul Mulino ដោយហៅលោកថាជា «ជនក្បត់» និងចោទប្រកាន់លោកពីការលះបង់ «អធិបតេយ្យភាព» និង «សម្រេចចិត្តដោយខ្លួនឯង»។