ADB៖ ពន្ធអាមេរិក និងកំណើនយឺតរបស់ចិន ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ នៅអាស៊ី

2025/04/09 10:40:47 pm        58

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃពុធ (ទី៩ ខែមេសា) នេះ បានលើកឡើងថា ការអនុវត្តទាំងស្រុងនូវវិធានការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក អាចកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅអាស៊ី ប្រហែល ១ភាគ៣នៃកំណើន ក្នុងឆ្នាំនេះ និងស្ទើរតែ ១ភាគរយ ក្នុងឆ្នាំ២០២៦។

នៅក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ខ្លួន ADB បានព្យាករថា កំណើនសេដ្ឋកិច្ច នៅក្នុងបណ្ដាប្រទេសតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ នឹងថយចុះបន្តិចមកត្រឹម ៤,៩ភាគរយ នៅឆ្នាំ២០២៥ នេះ ដែលជាកំណើនក្នុងល្បឿនដ៏យឺតបំផុត គិតចាប់តាំងពីឆ្នាំ២០២២ ហើយធ្លាក់ចុះបន្ថែមទៀតដល់កម្រិត ៤,៧ភាគរយ នៅឆ្នាំ២០២៦ ពោលគឺចុះពី ៥,០ភាគរយ នៅឆ្នាំ២០២៤។

ADB បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ សម្រាប់ការចេញផ្សាយរបាយការណ៍នេះថា ការព្យាករត្រូវបានបញ្ចប់ នៅមុនពេលដែលសហរដ្ឋអាមេរិក បានប្រកាសការដំឡើងពន្ធនាំចូលថ្មីយ៉ាងទូលំទូលាយ កាលពីសប្ដាហ៍មុន។ លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយថា៖ «បញ្ហាដ៏ធំ និងជាក់ស្ដែងបំផុត គឺច្បាស់លាស់ណាស់ថា តើវិធានការពន្ធរបស់សហរដ្ឋអាមេរិក នឹងត្រូវបានអនុវត្តយ៉ាងទាំងស្រុងដែរ ឬយ៉ាងណា ជាចំណាត់ការដែលនឹងនាំឲ្យមានកំណើនសេដ្ឋកិច្ចទាប នៅក្នុងការព្យាករមូលដ្ឋានរបស់យើង»។

បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅអាស៊ី តាមការកំណត់ដោយ ADB មានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ៤៦ ដែលលាតសន្ធឹងចាប់ពីប្រទេសហ្សកហ្ស៊ី ដល់ Samoa ហើយមិនរាប់បញ្ចូលប្រទេសដូចជា ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់នោះឡើយ។ ការព្យាករមូលដ្ឋានក្នុងកម្រិតទាបនេះ បានឆ្លុះបញ្ចាំងរួចហើយពីការធ្លាក់ចុះកំណើនតាមការរំពឹងទុក នៅក្នុងប្រទេសចិន ដោយការព្យាករកំណើន គឺ ៤,៧ភាគរយ នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ៥,០ភាគរយ នៅឆ្នាំ២០២៤ និងធ្លាក់ចុះបន្ថែមទៀតដល់ ៤,៣ភាគរយ នៅឆ្នាំ២០២៦។

គួររំលឹកថា តំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានអត្ថប្រយោជន៍ពីការបង្វែរពាណិជ្ជកម្ម អំឡុងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ក្នុងឆ្នាំ២០១៨ ត្រូវបានគេរំពឹងថា នឹងបាត់បង់សន្ទុះកំណើន នៅក្នុងតំបន់តូចៗមួយចំនួនដែលនឹងមានកំណើន ៤,៧ភាគរយ នៅឆ្នាំនេះ ហើយបន្ទាប់មក ធ្លាក់ចុះបន្តិចថែមទៀតពីកម្រិត ៤,៨ភាគរយ ក្នុងឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm