USAID ស្តារកិច្ចសន្យាជំនួយមនុស្សធម៌មួយចំនួនឡើងវិញ ក្រោយ WFP ព្រមានអំពីផលវិបាក

2025/04/09 10:52:00 pm        82

ប្រភពដែលបានដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន CNN ថា ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) កាលពីថ្ងៃអង្គារ (ទី៨ ខែមេសា) បានផ្លាស់ប្តូរការសម្រេចរបស់ខ្លួន ដោយបានស្ដារឡើងវិញនូវកិច្ចសន្យាជំនួយមនុស្សធម៌សង្គ្រោះជីវិតរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) មួយចំនួន បន្ទាប់ពីបានលុបចោលកាលពីចុងសប្តាហ៍។

ការកែប្រែនេះកើតមានឡើងបន្ទាប់ពី WFP បានព្រមានកាលពីថ្ងៃចន្ទថា ការកាត់បន្ថយនេះ អាច «ស្មើនឹងការកាត់ទោសប្រហារជីវិត ចំពោះមនុស្សរាប់លាននាក់ដែលប្រឈមមុខនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ និងស្ថានភាពស្ទើរដាច់ពោះ»។ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ បានបញ្ជាក់ថា ខ្លួនបានទទួលការជូនដំណឹងពីរដ្ឋបាលរបស់លោក Donald Trump «ដែលប្រាប់ថា ការផ្តល់មូលនិធិ សម្រាប់ជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់ នៅក្នុងប្រទេសចំនួន ១៤ ត្រូវបានបញ្ចប់»។

យោងតាមប្រភពដែលដឹងពីបញ្ហា បានឲ្យដឹងថា USAID បានស្ដារឡើងវិញនូវមូលនិធិរបស់ខ្លួន សម្រាប់កម្មវិធី WFP នៅក្នុងប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ ហ្ស៊កដានី អេក្វាឌ័រ និងសូម៉ាលី។ លោក Jeremy Lewin មន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារ USAID ដែលធ្វើការជាមួយក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល បានស្នើសុំតាមរយៈអ៊ីម៉ែលកាលពីថ្ងៃអង្គារថា ការបញ្ឈប់គួរត្រូវបានលុបចោល។

ជាមួយគ្នានេះ ប្រភពបានឲ្យដឹងបន្ថែមទៀតថា កិច្ចសន្យាចំនួន ៤ផ្សេងទៀត ដែលគាំទ្រការងាររបស់អង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ក៏ត្រូវបានស្តារឡើងវិញផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm