ព្រឹទ្ធសមាជិកអាមេរិក អះអាងថា អ៊ីរ៉ង់ជិតផលិតបានគ្រាប់បែកនុយក្លេអ៊ែរចំនួន ៦គ្រាប់ ហើយ

2025/04/09 11:05:51 pm        77

សមាជិកព្រឹទ្ធសភាសាធារណៈរដ្ឋអាមេរិកលោក Lindsey Graham អះអាងថា អ៊ីរ៉ង់មានសារធាតុអ៊ុយ រ៉ានីញ៉ូដែលត្រូវចម្រាញ់ដល់កម្រិតអាចផលិតអាវុធគ្រប់គ្រាន់ ដើម្បីបង្កើតគ្រាប់បែកនុយក្លេអ៊ែរចំនួន ៦គ្រាប់។

លោកបានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយថា៖«ពួកគេមានសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់ខ្ពស់ដល់កម្រិតខ្ពស់គ្រប់គ្រាន់ ដើម្បីបង្កើតគ្រាប់បែកចំនួន ៦គ្រាប់បាន។ «ពួកគេនឹងប្រើវា។ ប្រទេសអ៊ីរ៉ង់ គឺជិតឈានការផលិតបានគ្រាប់បែកនុយក្លេអ៊ែរចំនួន ៦គ្រាប់ហ៊យ។ ពួកគេនឹងសម្លាប់អ៊ីស្រាអែល។ ពួកគេនឹងបន្តតាមយើង»។

លោកមិនបានបង្ហាញភ័ស្តុតាង ដើម្បីបញ្ជាក់ការអះអាងរបស់ខ្លួនទេ ហើយក៏មិនបានលាតត្រដាងប្រភពដែរ។

ទន្ទឹមនឹងនេះ មេបញ្ជាការនៃទីបញ្ជាកណ្តាលអាមេរិក (CENTCOM) លោក Michael Kurilla បាននិយាយ កាលពីថ្ងៃទី ០៧ ខែមីនាថា ទីក្រុងតេអេរ៉ង់ មិនបានធ្វើការសម្រេចចិត្ត ក្នុងការផលិតអាវុធនុយក្លេអ៊ែរនោះទេ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានប្រាប់សារព័ត៌មាន NBC News កាលពីពាក់កណ្តាលខែមករាថា ទីក្រុងតេអេរ៉ង់ មិនកំពុងស្វែងរកគោលដៅ ដើម្បីទទួលបានគ្រាប់បែកបរមាណូនោះទេ។

កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកបានផ្ញើសារទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei ដោយស្នើឲ្យមានការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ។ កាលពីថ្ងៃចន្ទ ទី០៧ ខែមេសានេះ គេបានដឹងថា ភាគីទាំងពីរ បានយល់ព្រមធ្វើការចរចាជុំដំបូង ក្នុងប្រទេសអូម៉ង់ នៅថ្ងៃទី ១២ ខែមេសា ខាងមុខនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm