ថៃនឹងបើកទទួលពលរដ្ឋខ្មែរទៅធ្វើការក្នុងពេលឆាប់ៗនេះ តែត្រូវចាក់វ៉ាក់សាំងពីរដូសសិន

2021/12/03 10:52:00 pm        356

បាត់ដំបង៖ ស្របពេលដែលប្រទេសថៃកំពុងខ្វះខាតកម្លាំងពលកម្មផ្នែកប្រមូលផលកសិកម្ម អាជ្ញាធរខេត្ដចាន់បុរី នៃប្រទេសថៃ ត្រៀមនឹងបើកច្រកទ្វារព្រំដែន​ទទួលពលករខ្មែរក្នុងពេលឆាប់ៗនេះ ហើយពលរដ្ឋខ្មែរ ដែល អាចឆ្លងដែនចូលទៅធ្វើការនៅខេត្តចាន់បុរីបាន ត្រូវមានឯកសារបញ្ជាក់ពីការធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ-១៩ កាតចាក់វ៉ាក់យ៉ាងតិច ២ដង និងត្រូវធ្វើចត្តាឡីស័កក្នុងទឹកដីថៃ​ រយៈពេល៧ថ្ងៃ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម សុខ លូ អភិបាលខេត្ដបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ដប៉ៃលិន នៅច្រកទ្វារអន្តរជាតិបានឡែម ខេត្តចាន់បុរី នៅរសៀលថ្ងៃទី២ ខែធ្នូ នេះ លោក សុថេ ថងយ៉ាំ អភិបាលខេត្ដចាន់បុរី បានថ្លែងថា អាជ្ញាធរខេត្តចាន់បុរី​ នឹង​បើកទ្វារព្រំដែនទទួល​ពលករខ្មែរសាកល្បងជាជំហានដំបូង​ នៅសប្ដាហ៍ក្រោយនេះ ​ខណៈភាគីថៃ ត្រូវការពលករខ្មែរប្រមាណ ២ម៉ឺននាក់ ហើយសម្រាប់តែខេត្តចាន់បុរីតែប៉ុណ្ណោះ។

អាជ្ញាធរថៃ បន្ថែមថា ពលករខ្មែរពីខេត្តបាត់ដំបង និងប៉ៃលិន គឺអនុញ្ញាតឱ្យចូលតាមច្រកទ្វារព្រំ ដែនអន្តរជាតិដូង-ឡែមតែមួយគត់ មិនអាចចូលតាមច្រកព្រំដែនផ្សេងៗទៀតបានឡើយ។

ភាគីថៃ បានបញ្ជាក់ថា ពលករកម្ពុជា ដែលអាចឆ្លងដែនទៅបម្រើការងារនៅប្រទេសថៃ ​ត្រូវគោរព តាមលក្ខខណ្ឌ ដូចជា ពលករត្រូវមានថៅកែជាជនជាតិថៃធានា និងកំណត់កាលបរិច្ឆេទធ្វើដំណើរ​ឱ្យបានជាក់លាក់។

ពលករត្រូវភ្ជាប់លិខិតធ្វើដំណើរឆ្លងដែនដែលចេញដោយប្រទេសកម្ពុជា ឬលិខិតផ្សេងៗ ដែល​ចេញ​ដោយក្រសួងការងារ ​និងតម្រូវឱ្យពលករភ្ជាប់មកជាមួយនូវឯកសារភស្ដុតាង បញ្ជាក់ថា ធ្វើតេស្ដ អវិជ្ជមានជំងឺកូវីដ១៩ (RT-PCR/RTK) ​មិនឱ្យលើស៧២ម៉ោងនោះទេ ​និង​ត្រូវ​មាន​ប័ណ្ណចាក់វ៉ាក់សាំង បាន២លើក ដែលយ៉ាងហោចណាស់ ត្រូវបានចាក់វ៉ាក់សាំងលើសពី១៤ថ្ងៃឡើង ។

អាជ្ញាធរថៃ បានបន្តថា ពលករកម្ពុជា តម្រូវឱ្យធ្វើចត្តាឡីស័កយ៉ាងតិចបំផុត៧ថ្ងៃ​ និងត្រូវតេស្ដរក ជំងឺកូវីដ១៩ពីរលើក ក្នុងពេលកំពុងធ្វើចត្តាឡីស័ក ​ដោយលើកទី១ ត្រូវតេស្ដនៅថ្ងៃដំបូង នៃការធ្វើចត្តាឡីស័ក និងតេស្ដលើកទី២ នៅថ្ងៃទី៦ ឬទី៧ នៃការធ្វើចត្តាឡីស័ក បើសិនជាអវិជ្ជមាន ពលករកម្ពុជា នឹងត្រូវបានអនុញ្ញាតឱ្យបម្រើការងារនៅក្នុងប្រទេសថៃបានរយៈពេល៣០ថ្ងៃប៉ុណ្ណោះ ក្នុងការបោះត្រាម្ដង។

បន្ទាប់មកពលករកម្ពុជា ត្រូវធ្វើដំណើរដោយយានជំនិះ ដែលត្រៀមទុកជាមុនដោយអ្នកជួល ឬម្ចាស់ អាជីវកម្ម ដោយមានមន្រ្តីត្រួតពិនិត្យ និងសម្របសម្រួលការធ្វើដំណើរ ទៅកាន់កន្លែងធ្វើចត្តាឡីស័ក ដោយមិនអនុញ្ញាតឱ្យឈប់សម្រាកកន្លែងណាមួយក្នុងពេលធ្វើដំណើរនោះទេ៕

អត្ថបទ៖ នឿត សុភក្ត្រ


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm