នាយករដ្ឋមន្រ្តីអេស្ប៉ាញបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ស្របពេលកើតមានសង្រ្គាមពន្ធរបស់អាមេរិក

2025/04/10 12:33:37 am        26

នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ចុះចតនៅទីក្រុងហាណូយ ជាការចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកទៅកាន់ប្រទេសវៀតណាម និងប្រទេសចិន ។

លោកស្ថិតក្នុងចំណោមក្រុមមេដឹកនាំអឺរ៉ុបជាច្រើនទៀតដែលធ្វើដំណើរទៅកាន់តំបន់បូព៌ា បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីការដំឡើងពន្ធពាណិជ្ជកម្មសកល ។

ជុំថ្មីនៃពន្ធបដិការដ៏ធ្ងន់ធ្ងរដែលដាក់ដោយលោក Trump បានចូលជាធរមានហើយ សម្រាប់ផលិតផលនាំចូលពីប្រទេសជាច្រើនជុំវិញពិភពលោក។ ជុំនៃពន្ធបដិការ មានកម្រិតលើសពីអត្រាមូលដ្ឋាន ១០% ដែលត្រូវបានដាក់លើប្រទេសជាច្រើនផ្សេងទៀត កាលពីចុងសប្តាហ៍ ។ 

ចំណែកឯប្រទេសចិនកំពុងទទួលរងកម្រិតពន្ធថ្មី ៨៤ភាគរយ ដែលជាផ្នែកមួយនៃអត្រាពន្ធសរុប ១០៤ភាគរយ លើការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និយាយថា លោក Sanchez ដែលដឹកនាំរដ្ឋាភិបាលនិយមឆ្វេងរបស់អឺរ៉ុបនោះ នឹងចំណាយពេល ២ថ្ងៃនៅក្នុងប្រទេសវៀតណាម ជាទីដែលលោកព្យាយាមធ្វើឲ្យទំនាក់ទំនងជាមួយអេស្ប៉ាញ ឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅដំណាក់កាលដំបូងបង្អស់ ។ 

មេដឹកនាំទាំង ២ បានសន្យាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការការពារជាតិ និងបង្ហាញការគាំទ្រសម្រាប់រក្សាពាណិជ្ជកម្មសេរី ។ លោក Sanchez និយាយថា អេស្ប៉ាញសូមប្រឆាំងចំពោះជម្លោះពាណិជ្ជកម្ម ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm