អ៊ីរ៉ង់អាចនឹងកាត់បន្ថយកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ជាថ្នូរនឹងកិច្ចព្រមព្រៀង ជាមួយអាមេរិក

2025/04/10 12:35:27 am        65

លោក Gholam-Reza Sadeghian និពន្ធនាយកនៃកាសែតអភិរក្សនិយម Javan បាននិយាយថា ប្រទេសអ៊ីរ៉ង់ អាចនឹងកាត់បន្ថយកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់ការដកចេញទាំងស្រុងនូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការបញ្ឈប់ការគាំទ្ររបស់វ៉ាស៊ីនតោនចំពោះការប្រឆាំងផ្ទៃក្នុង។

លោកបានសរសេរថា៖«ផ្ទុយទៅវិញ អ៊ីរ៉ង់អាចយល់ព្រមកាត់បន្ថយកម្រិតនៃការចម្រាញ់អ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។ ការធ្វើបែបនេះ មិនគួរត្រូវបានចាត់ទុកថា ជាប្រភេទសម្បទានណាមួយឡើយ។ ការរក្សាឧស្សាហកម្មនុយក្លេអ៊ែរ និងកម្រិតនៃការចម្រាញ់អ៊ុយរ៉ានីញ៉ូម សមស្របទៅនឹងគោលបំណងមិនមែនយោធា គឺជាអ្វីដែលយើងបានតស៊ូមតិ និងចង់បានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក Sadeghian បានបន្ថែមថា ជាថ្នូរនឹងការរឹតត្បិតបែបនេះ និងការពង្រឹងការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រទេសនេះ គួរតែទទួលបានពីសហរដ្ឋអាមេរិកនូវ «ការដកទណ្ឌកម្មពេញលេញ និង     ការបោះបង់ចោលនូវគោលនយោបាយនៃអរិភាពបើកចំហ រួមទាំងការគាំទ្រដល់ក្រុមប្រឆាំង»។

កិច្ចចរចាជុំទី១រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងបេសកជនពិសេសអាមេរិក លោក Steven Witkoff នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសា នៅប្រទេសអូម៉ង់។ អ៊ីរ៉ង់បានច្រានចោលការចរចាផ្ទាល់ ដោយពេញចិត្តការសម្រុះសម្រួលរបស់អូម៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Tammy Bruce បាននិយាយទម្លាក់សារៈសំខាន់នៃកិច្ចប្រជុំនេះ ដោយបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលខាងមុខ គួរតែត្រូវបានពិពណ៌នាថា ជាកិច្ចប្រជុំ មិនមែនការចរចាទេ។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm