ក្រសួងព័ត៌មានថា ប្រជាពលរដ្ឋភាគច្រើនលែងមានជំនឿលើព័ត៌មានក្លែងក្លាយ

2021/12/04 12:05:58 am        591

សៀមរាប៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនលែងមានជឿ និងទំនុកចិត្ដលើព័ត៌មាន ឫដំណឹងក្លែងក្លាយបង្កើតឡើងដោយក្រុមអមិត្តនោះហើយ ព្រោះពួកគាត់បានអានថ្លឹងថ្លែងព័ត៌មានមិនពិតនោះយ៉ាងត្រឹមត្រូវ និងយកចិត្ដទុកដាក់បំផុត។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីផលប៉ះពាល់នៃដំណឹងក្លែងក្លាយ នៅខេត្ដសៀមរាប ព្រឹកថ្ងៃទី៣ខែធ្នូនេះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងថា ដំណឹងក្លែងក្លាយ​ធ្វើឱ្យមហាជនបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ដោយ​សារ​ការ​ចែករំលែកបន្ត ដោយមិនបានមើលគ្រប់ជ្រុងជ្រោយ ហើយកម្ពុជា​បាន​ជួប​ប្រទះ​ជាច្រើន​ណាស់មកហើយ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩នេះ។

ឯកឧត្ដម រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបន្ដថា តាមការសង្កេតឃើញកន្លងមក ប្រជាពលរដ្ឋភាគច្រើន​បានងាកមកមើលព័ត៌មានរបស់ស្ថាប័នរដ្ឋវិញ ដោយផ្អែកលើភាពត្រឹមត្រូវ រហ័ស និងជឿទុកចិត្ត។ជាមួយគ្នានោះដែរ ឯកឧត្ដម បានបន្ថែមថា អ្នកសារព័ត៌មាន ក៏មានតួនាទីសំខាន់ ក្នុងការលុប​បំបាត់នូវ ដំណឹងក្លែងក្លាយទាំងនោះ​ ក្នុងការជួយណែនាំ និងជួយធានានូវទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើរដ្ឋាភិបាល ​តាមរយៈផ្សាយព័ត៌មានពិត។

ឯកឧត្ដម ខៀវ កាញារីទ្ធ បញ្ជាក់ផងដែរថា ការអនុវត្តតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេស​នៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩នេះ វាមានភាព​ចាំបាច់​សម្រាប់​អ្នកសារព័ត៌មាន ដែលជាសារមួយចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ​គោល​ការណ៍បន្ទន់ៗ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ ​បានទាន់ពេលវេលា ដែលជា​សារ​តម្រូវ​ការចាំបាច់របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍ថា កន្លងមកនេះ ទាក់ទង​នឹងការរីករាលដាលនៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈកម្មការតាមដាន​ការ​ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដែលគណៈកម្មការនេះ ​អនុវត្តកិច្ចសហប្រតិបត្តិការជាមួយ អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ​និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ។

ឯកឧត្ដម បន្ដថា ជាលទ្ធផលករណីមួយចំនួនត្រូវបានភាគីពាក់ព័ន្ធ ​បានចូលរួមដោះស្រាយ និង​លុបបំបាត់បានទាន់ពេលវេលា។ ក៏ប៉ុន្តែក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ​ត្រូវបានបង្កើត និងចែកចាយ ​ដោយសេរីក្នុងបណ្តាញសង្គម ដែលក្រសួងមិនអាចគ្រប់គ្រងបានទាំងស្រុង ដោយសារតែបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅ​ក្រោមការ​គ្រប់គ្រង​របស់រដ្ឋាភិបាល។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ-ឡានឆាង" ។

ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះ យើងបានសម្រេចនូវគម្រោង​ស្រាវ​ជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត ​និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែល​នឹងប្រកាសផ្សព្វផ្សាយនូវសៀវភៅស្តីពី​ ផលប៉ះពាល់នៃព័ត៌មានមិនពិត និង​ដំណោះស្រាយ​របស់រដ្ឋាភិបាល ដែលបានស្រាវជ្រាវកន្លងមកនេះ ៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm