រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៖ ការ​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ដល់​ឡាវ អាចជួយ​ពង្រីក​សេដ្ឋកិច្ចសង្គម​

2021/12/04 12:16:16 am        573

ភ្នំពេញ​៖ ឯកឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បាន​លើក​ឡើងថា ការជួយ​ផ្ដល់ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ប្រទេស​ឡាវ នឹង​អាចជួយ​ពង្រីក​សេដ្ឋកិច្ចសង្គម​ឲ្យ​ល្អប្រសើរ​ឡើងវិញ​។​

​ក្នុងឱកាស​អញ្ជើញ​នាំយក​វ៉ាក់សាំង​ចំនួន​ ៥០​ម៉ឺន​ដូ​ស និង​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ០​៣​គ្រឿង ផ្ដល់​ដល់​ប្រទេស​ឡាវ នៅ​ថ្ងៃទី០​៣ ខែធ្នូ​នេះ ឯកឧត្ដម​សាស្ត្រាចារ្យ​បណ្ឌិត ម៉ម ប៊ុន ហេង បាន​លើក​ឡើងថា ទោះ បី​ជា​ឋិត​ក្នុង​កាលៈទេសៈ​លំបាក​ទាំងអស់គ្នា ប៉ុន្តែ ​កម្ពុជា​អាច​ចែករំលែក​នូវ​កម្លាំងកាយ​ចិត្តថវិកា​រួមទាំង​សម្ភារៈ​វេជ្ជសាស្ត្រ​ដល់​ប្រទេស​ឡាវ ក្នុងនាម​ជួយ​គ្នា​ទៅវិញទៅមក ដែល​វា​បានបង្ហាញ​នូវ​ទឹកចិត្ត​ទូលំទូលាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​ស្រោចស្រង់​អាយុជីវិត មិន​ថា​ពលរដ្ឋ​ខ្មែរ សូម្បី​ពលរដ្ឋ​នៅ​ប្រទេសជិតខាង​។​

​ឯកឧត្តម បាន​បន្តថា មួយវិញទៀត ការផ្ដល់​នូវ​ជំនួយ​វ៉ាក់សាំង​នេះ អាចជួយ​ពង្រីក​នូវ​វិស័យសេដ្ឋកិច្ច​សង្គម រវាង​ប្រទេស​កម្ពុជា និង​ឡាវ ឲ្យ​មាន​ភាពល្អប្រសើរ​ឡើងវិញ ខណៈ​ពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ មាន​សកម្មភាព​ឆ្លងកាត់​ព្រំដែន​ទៅវិញទៅមក​ក្នុង​ការងារ​ផ្សេងៗ​។​

​នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល និង​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា អមដំណើរ​ដោយ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​នាំយក​អំណោយ​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៥០០ ០០០​ដូ​ស និង​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ៣​គ្រឿង ពី​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ជូន​រដ្ឋាភិបាល និង​ប្រជាជន នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ខណៈ​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត កិ​កែវ ខៃ​ខាំ​ផុ​ធូ​ន ឧបនាយករដ្ឋមន្ត្រី​ឡាវ អញ្ជើញ​ជា​សាក្សី​កិត្តិយស​របស់​ភាគី​ឡាវផងដែរ​៕ ​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm