លោក Trump មិនផ្អាក​ពន្ធរថយន្ត ២៥% របស់អាមេរិកទេ ដោយបង្កឱ្យមានការរិះគន់ពីក្រុមអាជីវកម្ម

2025/04/10 04:12:32 pm        110

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (០៩ មេសា) បានផ្អាករយៈពេល ៩០ថ្ងៃលើការដំឡើងពន្ធជាច្រើន ប៉ុន្តែ​មិន​បានបញ្ឈប់​ពន្ធ ២៥% លើការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្តនោះទេ ដែលរឿងនេះបានទាក់ទាញការរិះគន់ខ្លាំងៗពីបណ្ដាអាជីវកម្ម និងក្រុមរថយន្តជាច្រើន ជាពិសេសនៅរដ្ឋ Michigan។

សម្ព័ន្ធពាណិជ្ជកម្មតំបន់ Detroit និងស្ថាប័ន MichiganAuto បានអំពាវនាវឱ្យលោក Trump ការពារក្របខណ្ឌខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិដ៏ស្មុគស្មាញរបស់ឧស្សាហកម្មរថយន្តអាមេរិក មិនឱ្យត្រូវបំផ្លាញ ដែលអាចបង្កគ្រោះថ្នាក់ និងធ្វើឱ្យការប្រកួតប្រជែងជាសាកលរបស់ខ្លួនចុះខ្សោយ។

ស្ថាប័នពាណិជ្ជកម្មទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ឧស្សាហកម្មដ៏លេចធ្លោរបស់រដ្ឋ Michigan និងខ្សែច្រវាក់ផ្គត់ផ្គង់ និងនិយោជិតដែលទ្រទ្រង់បណ្ដាញនេះ នឹងបន្តស៊ូទ្រាំនឹងភាពមិនច្បាស់លាស់ និងការរំខាននៃគោលនយោបាយពាណិជ្ជកម្មដែលប្រែប្រួលមិនទៀងទាត់ទាំងនេះ"។

គួរឱ្យដឹងថា ពន្ធ ២៥% របស់លោក Trump លើយានយន្តផលិតនៅបរទេស ដែលនាំចូលទៅសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីសប្ដាហ៍មុន ប៉ុន្តែផលប៉ះពាល់នៃការយកពន្ធថ្មីលើវិនិយោគិន និងឧស្សាហកម្មរថយន្តពិភពលោក នឹងកើតមានក្នុងពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំទៅមុខទៀត ដែលអាចបំផ្លាញវិស័យមួយនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm